Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី៨មិនា ខួបលើកទី១១៥

បានផុស

នៅ

រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសំណេះសំណាល អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ« សន្តិភាព និង សន្តិសុខសម្រាប់ស្រី្ត និង គ្រួសារ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក វ៉ា សាបានសមាជិកក្រុមប្រឹក្សាខណ្ឌ តំណាងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងលោកស្រី បានចូលរួមពិធីជួបជុំសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃរដ្ឋបាលខណ្ឌ ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅសាលាប្រជុំរបស់សាលាខណ្ឌ៧មករា។

ក្នុងពិធីនេះដែរ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើង រំលេចអំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ក្នុងនោះ “ស្រ្តី គឺជាស្នូល” ស្របទៅតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា “នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្ដាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ ”។

លោកអភិបាលបានបន្តលើកឡើងទៀតថា សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ធនធានស្រ្តី សមត្ថភាពស្ត្រី និង ភាពវៃឆ្លាតស្រ្តី ក្នុងការបំពេញការងារសព្វថ្ងៃ ក្រៅពីការងារមន្រ្តី គឺការងារគ្រប់គ្រងការងារផ្ទះ មើលថែគ្រួសារ កូនៗបន្ថែមទៀត ដូច្នេះស្រ្តីមានមុខនាទីសំខាន់ណាស់ សម្រាប់ក្នុងគ្រួសារ និងសង្គមជាតិ ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាប្រឈម ផ្សេងៗ ជាមួយក្រុមការងារ និង សម្រេចបាននូវលទ្ធផលជាច្រើន ក្នុងការ រួមចំណែកដល់ការបំរើសេវាជូនប្រជាពលរដ្ឋ និងការ ចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន អោយមានការរីកចំរើនផងដែរ។

ជាចុងក្រោយគណៈធិបតី បានផ្តាំផ្ញើរដល់មន្រ្តីនារីៗ ទោះក្នុងតំលៃណាក៏ដោយត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ក្នុងការបំពេញភារកិច្ចដោយស្មារតី ទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្ប លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស។  ក្នុងពិធីសំណេះសំណាលនេះដែរ លោកក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់តំណាងនារីនៃរដ្ឋបាលខណ្ឌ និងសង្កាត់ បានឧបត្ថម្ភលើកទឹកចិត្តដល់មន្រ្តីនារីៗ ផងដែរ៕ ដោយ ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម