ព័ត៌មានជាតិ
បុរសឆ្លងកូវីដនៅកំពង់ចាមផ្ញើរសារស្តាយក្រោយប្រាប់ពលរដ្ឋដទៃកុំចេញទៅណាបើមិនចាំបាច់
បុរសឈ្មោះមី ស៊ីថាន អាយុ ២៧ ឆ្នាំ មានលំនៅនៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាមមានវិជ្ជមានកូវីដ ១៩ បានផ្ញើរសារស្តាយក្រោយមិនបានអនុវត្តតាម ការណែនាំរបស់អាជ្ញាធរ មើស្រាលស្ថានការណ៍ ដោយបានលួចធ្វើដំណើរ ពីខេត្តព្រះសីហនុ ទៅស្រុកកំណើតនាំឱ្យជាប់ពាក់ព័ន្ធជាមួយក្រុមគ្រួសារ និងបងប្អូន ព្រមទាំងអ្នកភូមិលំបាកគ្រប់គ្នា។
បុរសរូបនេះ បានប្រស្រ័យទាក់ទងជាមួយមនុស្សជាច្រើន ក្នុងកំឡុងពេលធ្វើដំណើរទៅស្រុកកំណើត និងពេលទៅដល់។

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ បានបន្តដំណើរពីស្ទឹងមានជ័យ ទៅមុខវត្តគៀនឃ្លាំង ជ្រោយចង្វារ និងបានបន្តដំណើរតាមរថយន្តឈ្នួលទៅខេត្តកំពង់ចាម ដោយបានឈប់នៅស្តុបផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងបានបន្តដំណើរតាមម៉ូតូឌុប បន្តរហូតដល់ផ្ទះនៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារព្រៃទទឹង និងបានដើរផ្សារទិញត្រី និងគ្រឿងធ្វើម្ហូបប្រហែល ៣០នាទី មុនត្រឡប់ទៅផ្ទះវិញ។
បុរសរូបនេះ បានប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន ដែលក្នុងនោះរួមមាន នៅពេលទៅសុខទុក្ខក្មួយប្រុសនៅមន្ទីរពេទ្យ បានជួបជាមួយស្ត្រី០២នាក់ កំពុងកំដរអ្នកជំងឺ។

ក្នុងនោះម្នាក់រស់នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ និងម្នាក់ទៀត រស់នៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ធ្វើការនៅរោងចក្រកាត់ដេរឌីមហាន់ នៅស្ទឹងមានជ័យ) តែតាំងពីបានជួបបុរសម្នាក់នេះមក គាត់មិនទាន់បានទៅធ្វើការវិញទេ ព្រោះសុំច្បាប់ជាប់រវល់កំដរក្មួយឈឺ។
ពេលសម្រាកនៅស្ទឹងមានជ័យ បានជួបជាមួយបងស្រី និងអ្នកជួលបន្ទប់នៅជិតបន្ទប់ (មិនស្គាល់ឈ្មោះ), អ្នករត់ PassApp (មិនស្គាល់ឈ្មោះអ្នកបើកបរ), អ្នករួមដំណើរតាមរថយន្តឈ្នួលពីភ្នំពេញ មកកំពង់ចាម។
មកដល់ផ្ទះ ជួបជាមួយក្រុមគ្រួសាររួមមាន៖ ឪពុក, ម្តាយ, បងថ្លៃប្រុស, បងស្រី, ប្អូនប្រុស, ក្មួយស្រី ២នាក់, ក្មួយប្រុស, អ្នកផ្ញើម៉ូតូ នៅផ្សារព្រៃទទឹង និងអ្នកលក់ត្រី និងម្ហូបនៅផ្សារព្រៃទទឹង។
បន្ទាប់ពីមានការទាក់ទង និងស្រាវជ្រាវដឹងពីប្រវត្តិនៃការធ្វើដំណើររបស់បុរសរូបនេះ អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញបានយកសំណាកតេស្ត ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នឹងត្រូវបានយកទៅព្យាបាល។
ដោយឡែកក្រុមគ្រួសារ និងអ្នកភូមិដែលមានការពាក់ព័ន្ធក៏ត្រូវបានយកសំណាក និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយតម្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង ហើយអាជ្ញារធរបានបន្តស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដើម្បីការពារការឆ្លងរីករាលដាលក្នុងសហគមន៍៕
ពិស្តារ៖


អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


