Connect with us

ព័ត៌មានជាតិ

លោក មាស ឬទ្ធីបញ្ជាក់អ្នកឆ្លងកូវីដ​១៩ នៅហង្ស មាស

បានផុស

នៅ

លោក មាស ឬទ្ធី បានបញ្ជាក់ប្រាប់មុននេះបន្តិចថាបុគ្គលិកដែលបម្រើការងារនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស គឺមានតែគ្រួសាររបស់ពិធីការិនីល្បីឈ្មោះ កែវ ច័ន្ទនិមល តែប៉ុណ្ណោះ ដែលមានវិជ្ជមានជំងឺកូវីដ១៩ ដែលមានប្តី និងកូនរបស់នាង។

លោកថា សម្រាប់តារា ឬអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ខណៈដែលតន្ត្រីដែលលេងប្រចាំសប្តាហ៍ ឥឡូវនេះថ្នាក់ដឹកនាំសម្រេចឲ្យផ្អាករយៈពេល ១៤ ថ្ងៃ រួមទាំងការប្រដាល់នៅផ្សារអ៊ីអន និងផ្អាក Studio ព្រែកឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់ទូរទស្សន៍ ហង្សមាស លោក មាស ឬទ្ធីបញ្ជាក់ថា ក្រុមការងារហង្សមាសធ្វើការដាច់ដោយឡែកពីគ្នា ថ្វីបើស្ថិតក្នុងក្រុមហ៊ុនតែមួយមែន ដែលបុគ្គលិកខាងសារព័ត៌មានមិនមានជាប់ពាក់ព័ន្ធនោះទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម