ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជាផ្តល់ថវិកា១០ម៉ឺនដុល្លារជូនកាកបាទក្រហមវៀតណាមក្នុងប្រតិបត្តិការមនុស្សធម៌
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០.០០០ ដុល្លារ ជួយដល់កាកបាទក្រហមវៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយខ្យល់ព្យុះកំណាច ទីហ្វុង (យ៉កជី) ដែលបានវាយប្រហារភាគខាងជើងប្រទេសវៀតណាម។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី ប៊ុយ ធីហ័រ ប្រធានកាកបាទក្រហមវៀតណាម ក្នុងគ្រាដែលប្រទេសជិតខាងជួបគ្រោះដោយសារព្យុះកំណាចនេះ។

លិខិតរំលែកទុក្ខបានឱ្យដឹងថា៖«ខ្ញុំពិតជាមានការសោកស្តាយបំផុត ដែលបានទទួលដំណឹងថា ឥទ្ធិពលខ្យល់ព្យុះ យ៉ាកជី (Yagi) បានបង្កឱ្យមានការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរ ព្រមទាំងបានបំផ្លិចបំផ្លាញនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជិត ២០០នាក់ អ្នកបាត់ខ្លួនប្រហែល ១២៥នាក់ អ្នករបួស ៨០០នាក់ ខូចខាតផ្ទះចំនួន ១៣០.២៦៨ខ្នង និងផ្ទះដែលជន់លិច ចំនួន ៥៧.៨៥៧ខ្នង»។
នៅក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមចូលរួមរំលែកសមានទុក្ខដ៏ក្រៀមក្រំ និងរំលែកនូវទុក្ខលំបាកជាមួយកាកបាទក្រហមវៀតណាម និងប្រជាជនវៀតណាមទាំងមូល ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានបួងសួងឱ្យឆាប់ស្ដារឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងគ្រោះ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់កាកបាទក្រហមវៀតណាម និងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទ ក្រហម (IFRC)៕
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


