Connect with us

ព័ត៌មានជាតិ

នគរបាលទាំង១០៥ប៉ុស្តិ៍រដ្ឋបាលទូទាំងភ្នំពេញបានបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈដល់ពលរដ្ឋ

បានផុស

នៅ

នគរបាលជំនាញស្ថិតិ ក៏ដូចជាអត្តសញ្ញាណកម្មនៅតាមបណ្ដាអធិការដ្ឋានទាំង១៤ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលទាំង១០៥ នៅតែបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋជាប់ជាប្រចាំ ដើម្បីផ្ដល់សេវាដល់ពលរដ្ឋដែលមានតម្រូវការចាំបាច់ បានទាន់ពេលវេលា និងលឿនរហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និង១០៥ប៉ុស្តិ៍រដ្ឋបាលបានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ (ក៤) សៀវភៅស្នាក់នៅ​ (ក២)។

ក្នុងនោះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ រយៈពេល១ថ្ងៃពេញ នគរបាលបានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៧៤៧នាក់ (ផ្តល់ឡើងវិញចំនួន៦២១នាក់ និងផ្តល់ថ្មីចំនួន១២៦នាក់) និងផ្តល់សៀវភៅស្នាក់នៅថ្មី ១២គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ២៩គ្រួសារ ផ្តល់សៀវភៅគ្រួសារថ្មី ៨គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ៦គ្រួសារ។

ប្រជាពលរដ្ឋដែលមកទទួលសេវា ទាំងចាស់ ទាំងក្មេង បានសម្ដែងក្ដីរីករាយ ព្រោះមានមន្រ្តីនគរបាលចាំទទួលបម្រើសេវាបានល្អ ផ្ដល់ព័ត៌មានជាក់ច្បាស់ដល់ពលរដ្ឋ និងលឿនរហ័សផងដែរ។

សូមបញ្ជាក់ថា កន្លងមក អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏តែងតែក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានឲ្យមានកម្លាំងចេញល្បាតជាប់ជាប្រចាំដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណះផងដែរ។ ហើយជាពិសេសត្រូវមានកម្លាំងនគរបាលជំនាញប្រចាំការជាប់ជាប្រចាំដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរផងដែរ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម