ព័ត៌មានជាតិ
រដ្ឋបាលរាជធានីកំពុងរៀបការ៉ូឡាលើចិញ្ចើមផ្លូវបន្តទៀតចាប់ពីស្ពានអាកាស៥មករា ដល់ស្ពានអាកាសផ្សារដីហុយ
ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ ដូចជាការរៀបចំបណ្ដាញលូទឹក ស្ដារប្រឡាយ ការស្ថាបនាជួសជុលផ្លូវសាធារណៈ ស្ពានអាកាស ការរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើង ការកសាងសួនច្បារសាធារណៈ ដាំផ្កាចម្រុះពណ៌ និងការដាំដើមឈើ ដើម្បីឲ្យទីក្រុងមានពណ៌បៃតង ស្រស់ស្អាត។
បើទោះបីស្ថានភាពកូវីដ-១៩បាននឹងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តការងារអភិវឌ្ឍន៍ដែរ មានន័យថា ដៃម្ខាងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានា និងដៃម្ខាងទៀតទប់ស្កាត់ជំងឺកូវីដ-១៩ ។

ជាក់ស្តែងនៅពេលនេះការរៀបការ៉ូឡានៅលើចិញ្ចើមមហាវិថីសហព័ន្ធរុស្ស៊ីផ្នែកខាងត្បូងដោយចាប់ផ្ដើមពីស្ពានអាកាស៥មករា (ស្ពានអាកាសតិចណូ )ដល់ស្ពានអាកាសផ្សារដីហុយ នៅព្រឹកថ្ងៃទី០៩ មីនានេះ ក្រុមការងារបាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងសកម្មភាពរៀបកូរ៉ូឡានេះ ដើម្បីឲ្យរាជធានីភ្នំពេញកាន់តែមានសោភណ្ឌភាព និងអាចឲ្យអ្នកថ្មើរជើងអាចធ្វើដំណើរបានស្រួល ខណៈដែលការរៀបចំការ៉ូឡា នៅចំហៀងខាងជើងផ្លូវសហព័ន្ធរុស្ស៊ីនេះសម្រេចបាន១០០%ហើយនោះ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោក សាំ ពិសិដ្ឋ ធ្លាប់បានបញ្ជាក់ឲ្យដឹងហើយថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវរៀបការ៉ូឡានេះ តាមបណ្តោយសងខាងផ្លូវសហព័ន្ធរុស្ស៊ីដោយចាប់ពីពោធិ៍ចិនតុងរហូតដល់មន្ទីរពេទ្យព្រះអង្គឌួង ។ ចំពោះ ជំហានទី១ ក្រុមការងារ បានរៀបការ៉ូឡាពីស្ពានអាកាស ៧មករា (ស្ពានអាកាសលោកសង្ឃ) និងរហូតដល់ពេទ្យអង្គឌួង ។

សម្រាប់ពេលនេះ ក្រុមការងារនេះបានកំពុងធ្វើសកម្មភាពរៀបការ៉ូឡាយ៉ាងសកម្ម នៅលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ីផ្នែកខាងត្បូងដោយចាប់ផ្ដើមពីស្ពានអាកាស៥មករា (ស្ពានអាកាសតិចណូ )ដល់ស្ពានអាកាសផ្សារដីហុយ ខណៈដែលការរៀបចំការ៉ូឡា នៅចំហៀងខាងជើងផ្លូវសហព័ន្ធរុស្ស៊ីនេះក្រុមការងារអនុវត្តសម្រេចបាន ១០០%ហើយនោះ។
គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះ លោកធ្លាប់បានបញ្ជាក់ហើយថា នៅលើចិញ្ចើមផ្លូវតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះ ត្រូវតែជាផ្លូវល្អ ជាផ្លូវដែលស្អាតជាងគេនិងមានសោភណ្ឌភាព ពោលគឺមិនត្រូវឱ្យមានធូលីហុយឡើយ ព្រោះថានេះជាមហាវិថីដែលភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


