Connect with us

ព័ត៌មានជាតិ

មួយ​ម៉ោងមុនេះ ពិធីការិនីកែវ ច័ន្ទនិមល បង្ហោះ​រូប​ចេញពី​បន្ទប់ព្យាបាលជំងឺកូវីដ

បានផុស

នៅ

នៅក្នុង​បន្ទប់មួយ​ដែលកំពុង​ព្យាបាលកូវិដ ១៩ ពិធីការិនី កែវ ច័ន្ទ​និមល​បាន​បង្ហោះរូប​ថត​មួយ​សន្លឹក ដែលមាន​ប្តីនិងកូន ដោយ​ទឹកមុខ​ស្រស់ថ្លារឹងមាំំមិន​តក់ស្លុតជំងឺដ៏កាច​សាហាវនេះ។

នៅលើសារបណ្តាញ​សង្គម ពិធីការិនី​កាន់​កម្មវិធីជាច្រើននៅស្ថានីយទូរទស្សន៍ហង្សមាស បានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភនិងសួរសុខទុក្ខ។ អ្នកនាង​ថា ស្ថានភាពគ្រួសារនាង​ពេលនេះមិនមានជាបញ្ហាចោទធំទេគ្រប់យ៉ាងគឺត្រូវបានមើលថែរពីក្រុមគ្រូពេទ្យជំនាញ។ យ៉ាងណាក៏ស្នើរស៉ំបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ ហើយក៏សូមអធ្យាស្រ័យដល់មិត្តភក្កិ ក្រុមការងារទាំងអស់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​អ្នក​នាង កែវ ច័ន្ទនិមល បាន​ធ្វើ​តេស្ដ​រក​ឃើញ​ជំងឺ​កូវីដ​-១៩​ រួចមក អ្នក​នាង​និង​ក្រុម​គ្រួសារ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​អតីត​សណ្ឋាគារ​អាំងទែរកុង​ទី​ណង់តាល់ (The Great Duke) និង​ត្រូវ​បាន​អនុញ្ញាតឲ្យស្នាក់នៅរួម​បន្ទប់ជាមួយ​ប្ដី​និង​កូន។

នកនាង​ កែវ ច័ន្ទ​និមល (​ពិធីករ​ហង្ស​មាស​) ថា​ខ្លួន​គាត់ ប្តី និង​កូនស្រី​របស់គាត់​អាយុ ១០​ឆ្នាំ ដែល​បានធ្វើ​តេស្តរ​កូ​វីដ​១៩ កាលពី​ថ្ងៃមិញ​នេះ គឺ​លទ្ធផល​ចេញ​មក​មាន​កូ​វីដ​១៩ ទាំង​៣​នាក់​។​ អ្នកនាង កែវ ច័ន្ទ​និមល បាន​ប្រាប់​លោកមាស ឫទ្ធី ពិធីករ​ព័ត៌មាន​ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស​ថា គាត់​បាន​ឆ្លង​កូ​វីដ​១៩ ពី​អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ​ទី​តូ ព្រោះ​កាល​អំឡុង​ថ្ងៃទី ២៧-២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ គាត់​បាន​ទៅ​ជួយ​ថត​វីដេអូ​ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការពារ​កូ​វីដ​១៩ ហើយ​ម្សិលមិញ​ទើប​គាត់​ទទួល​ដំណឹង​ថា អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ​ទី​តូ មាន​វិជ្ជមាន​កូ​វីដ​១៩ (​ឈ្មោះ​ទី​តូ ធ្លាប់​ជួបជុំ​ផឹក​ជាមួយ​ប៉ូលិស​ចរាចរណ៍​)​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១២ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម