ព័ត៌មានជាតិ
អាជ្ញាធរណែនាំពលរដ្ឋប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឲ្យចុះហែលទឹក ខណៈទឹកឡើងខ្លាំង
អាជ្ញាធរសង្កាត់ទាំង ៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើការណែនាំប្រជាពលរដ្ឋដែលរស់នៅជួរមាត់ទន្លេបាសាក់ និងមេគង្គក្រោម ឲ្យប្រុងប្រយ័ត្នទៅលើកូនចៅ កុំឲ្យចុះហែលទឹកលេង ខណៈទឹកទន្លេកំពុងហក់ឡើងលឿន ហើយពិសេសជាងនេះគឺកម្លាំងទឹកកំពុងហូរលឿន។

លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី ១ បានឲ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃនេះ ទឹកបានហក់ឡើងជាង ១ ម៉ែត្រ ហើយកម្លាំងទឹកហូរលឿនទៀតផង។ ដូច្នេះហើយទើបលោកបានឲ្យលោកមេភូមិចុះណែនាំដល់ប្រជាពលរដ្ឋដែលមានលំនៅឋានជាប់ដងទន្លេបាសាក់ ត្រូវហាមប្រាមមិនឲ្យកូនចៅចុះហែលទឹក ព្រោះទឹកហូរលឿនពេក។
លោក ពៅ ហួត បានបញ្ជាក់ថា កម្ពស់ទឹកនៅសល់ ១ ម៉ែត្រ ទើបឡើងលិចដល់ផ្ទះប្រជាពលរដ្ឋដូចអំឡុងឆ្នាំ ២០១៥។

ដោយឡែក លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី ២ វិញ ក៏បានបញ្ជាក់ដែរថា មកដល់រសៀលថ្ងៃទី ១៩ ខែកញ្ញា នេះ កម្ពស់ទឹកបានហក់ឡើង ហើយទឹកហូរលឿនចុះក្រោម ឆ្ពោះទៅខេត្តកណ្ដាល និងបន្តទៅប្រទេសវៀតណាម។ ឆ្នាំនេះ កម្ពស់ទឹក អាចហក់ឡើងជាងឆ្នាំ ២០២៣ បើសិនជាទឹកទន្លេមេគង្គក្រោម បន្តហក់ឡើងខ្លាំងដូចថ្ងៃទី ១៨ និង ១៩ ខែកញ្ញា នេះ៕
អត្ថបទ ៖ នរា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


