ព័ត៌មានជាតិ
ខេត្តបាត់ដំបង ប្រកាសរៀបចំពិធីបុណ្យអុំទូកពីរថ្ងៃ នៅពាក់កណ្តាលខែតុលានេះ
អាជ្ញាធរខេត្តបាត់ដំបងត្រៀមរៀបចំពិធីបុណ្យអុំទូកនៅតាមដងស្ទឹងសង្កែ ក្នុងអំឡុងថ្ងៃទី ១៦ និងទី ១៧ ខែតុលា ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិ។
ក្នុងកិច្ចប្រជុំពិភាក្សារៀបចំពិធីបុណ្យអុំទូកខេត្តកាលពីថ្ងៃទី ១០ តុលា លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំដល់ក្រុមការងារពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ លើការរៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញប្លែកៗជាងឆ្នាំមុនៗ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ ។

លោកអភិបាលខេត្តបានណែនាំឲ្យក្រុមការងារពាក់ព័ន្ធត្រូវត្រៀមលក្ខណៈ និងរៀបចំចាត់ចែងអនុវត្តការងារទៅតាមផ្នែកនីមួយៗដោយចាប់ផ្ដើមពីឥឡូវនេះជាបណ្ដើរៗសំដៅជំរុញការងារឱ្យបានរៀបរយមុនថ្ងៃពិធីចាប់ផ្ដើម។
ពិធីបុណ្យអុំទូកខេត្តបាត់ដំបងនឹងធ្វើរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។

ប្រភេទទូកដែលត្រៀមចូលរួមប្រណាំងមានខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ និងនៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។
បើតាមអាជ្ញាធរខេត្តបាត់ដំបង ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង កាលពីឆ្នាំ ២០២៣ បានបញ្ចប់ទៅដោយជោគជ័យ និងទាក់ទាញអ្នកចូលរួមបានយ៉ាងច្រើនកុះកររហូតដល់ជាង ១ លាននាក់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


