ព័ត៌មានជាតិ
ក្រមបរិស្ថាន-ធនធានធម្មជាតិ ជាអាវក្រោះការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់
លោក អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រមបរិស្ថាន និងធនធានធម្មជាតិ ជាផែនទីចង្អុលផ្លូវ និងជាអាវក្រោះការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែប្រសិទ្ធភាពថែមទៀត។

នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីផ្សព្វផ្សាយ និងបញ្រ្ជាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ប្រសិនបើគ្មានច្បាប់ទេ ក៏មិនអាចមានបរិស្ថាន ប្រសិនជាគ្មានច្បាប់ទេ ក៏គ្មានធនធានធម្មជាតិដែរ ហើយបើគ្មានច្បាប់ទេ ក៏មិនអាចអនុវត្តការងារឱ្យសម្រេចតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញបានដែរ។
ជាក់ស្តែង ចំពោះក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានដាក់ចេញកន្លងនេះ ជាផែនទីចង្អុលផ្លូវ និងជាអាវក្រោះការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានកាន់តែប្រសើរ។
លោករដ្ឋមន្ត្រី ក៏បានជំរុញដល់មន្រ្តីទាំងអស់ត្រូវយល់ដឹងអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ និងយកទៅប្រើប្រាស់ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម និងការឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ។

ក្រមបរិស្ថាន និងធនធានធម្មជាតិ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដែលក្រមនេះ ត្រូវបានក្រសួងចំណាយពេលវេលាជាង ៨ ឆ្នាំ ដើម្បីចងក្រង និងឆ្លងកាត់ការពិនិត្យ សម្រេច និងអនុម័ត្រតាមដំណាក់កាលច្បាប់ជាបន្តបន្ទាប់។ ក្រមនេះចែកចេញជា ១២កន្ថី និងមានមាត្រាសរុប៨៦៥៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


