Connect with us

ព័ត៌មានជាតិ

ក្រសួង​ទំនាក់ទំនង​ចេញ​សេចក្តីណែនាំ​៧​ចំណុច​ដល់​មន្ត្រីរាជការ ក្នុងការ​ប្រឆាំង​កូ​វីដ-១៩​

បានផុស

នៅ

​យោងតាម​បទបញ្ជា និង​សារ​សំឡេង​ណែនាំ​ពិសេស​របស់ សម្តេច​​តេ​ជោ ហ៊ុន សែន កាលពី​រាត្រី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ ក្នុង​សហគមន៍​២០​កុម្ភៈ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច សូម​ធ្វើ​ការណែនាំ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​គ្រប់​អង្គភាព ចំណុះ​ឲ្យ​ក្រសួង ព្រមទាំង​មន្ទីរ រាជធានី ខេត្ត ទាំងអស់​បន្ត​អនុវត្ត​នូវ​វិធានការណ៍​សំខាន់ៗ​៧​ចំណុច​ឲ្យ​ខាន​តែ​បាន​។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច _ Ministry of  National Assembly-Senate Relations and Inspection | Mapio.net
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ្លឹមសារ​សំខាន់​ដែល​ត្រូវ​អនុវត្តន៍​ដូចខាងក្រោម​ទី​១. ត្រូវ​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំនួន​១​សប្តាហ៍ នូវ​បេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល ឬ​ការ​ជួបជុំ​ទាំងឡាយ រហូតដល់​មាន​បទបញ្ជា​ជាថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ អង្គភាព​នីមួយៗ អាច​រៀបចំ​ជំនួស​ការងារ មកវិញ​តាម​ប្រព័ន្ធ​អន​ឡាញ (​នៅផ្ទះ )​។ ទី​២. អង្គភាព​ទាំងអស់​ត្រូវ​រក្សាទុក​តែម​ន្ត្រី​ចាំបាច់​យ៉ាងច្រើន​បំផុត​ចំនួន​១០​ភាគរយ​ប៉ុណ្ណោះ ដើម្បី​ធ្វើការ​នៅ​ទីស្តីការ​ក្រសួង ។ ក្រៅពីនោះ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​ធ្វើការ​នៅផ្ទះ តាម​ប្រព័ន្ធ​អន​ឡាញ​។ ចំពោះ​បេសកកម្ម​ចុះ​ដោះស្រាយ​បណ្តឹង និង​បេសកកម្ម​ការងារ​ផ្សេងៗ​ទៀត ត្រូវ​ផ្អាក​មួយរយៈ​ផងដែរ ដោយ​រង់ចាំ​មានការ​ណែនាំ​ជាថ្មី​។ ទី​៣. រឹតបណ្តឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ន​បរិវេណ​ក្រសួង និង​ច្រកចេញចូល ដោយ​តម្រូវ​ឲ្យ​ចេញចូល​តាម​ច្រក​តែមួយ​ខាងមុខ​ទីស្តីការក្រសួង​ចំពោះ​មន្ត្រី​ ដែល​មាន​ភារកិច្ច តាម​ការចាត់​តាំងរបស់​ថ្នាក់ដឹកនាំ​អង្គភាព ព្រមទាំង​ចូលរួម​ពិនិត្យ​កំដៅ លាងដៃ​សំអាត​នឹង​ទឹក​អាល់កុល និង​ស្គែ​ន QR Code ទប់ស្កាត់​កូ​វីដ​-១៩​។ ប្រសិនបើ​មិន​អនុវត្តន៍​តាម​គោលការណ៍​នេះ​ទេ ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​បរិវេន​ទីស្តីការក្រសួង​ឡើយ​។

​ទី​៤. ត្រូវ​អនុវត្តន៍ ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ « ៣​កុំ និង ៣​ការពារ » តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ទី​៥. ត្រូវ​អនុវត្តន៍ វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​ភាព​សុវត្ថិភាព​បុគ្គល រក្សា​អនាម័យ​ជាប្រចាំ ដោយ​ពាក់​ម៉ាស អនុវត្តន៍​អនាម័យ​ដៃ​ស្អាត​ជានិច្ច ដោយ​ត្រូវ​លាង​សម្អាត​ដៃ នឹង​សាប៊ូ ឬ​អាល់កុល​។ ទី​៦. ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប្រសិនបើ​សង្ស័យថា មាន​ប៉ះពាល់​កូ​វីដ​-១៩ ឬ​មាន​រោគសញ្ញា​សង្ស័យ​កូ​វីដ​-១៩ ឬ​មាន​ជំងឺ​ផ្តាសាយ​ដែល​សង្ស័យ ត្រូវ​ចូលរួម​ធ្វើតេស្ត​វិភាគ​រ​កកូ​វីដ​-១៩ និង​ត្រូវ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ភ្លាម​។ ទី​៧. ត្រូវ​ចូលរួម​រាយការណ៍ ឬ​ប្រសិនបើ​មាន​សំណួរ សូម​ហៅ​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១១៥​។​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម