ព័ត៌មានជាតិ
ក្រសួងអប់រំ គ្រោងចំណាយថវិកាជាង៦លានដុល្លារសម្រាប់ដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនេះ
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងចំណាយថវិកាប្រមាណជាង៦លានដុល្លារទៅលើការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥កញ្ញានេះថា «ប្រឡងបាក់ឌុបនៅឆ្នាំនេះ យើងគ្រោងថវិកាប្រមាណ ២៥ពាន់លានរៀល ស្មើនឹងប្រមាណ ៦,២៥លានដុល្លារ សម្រាប់ដំណើរការនៃការប្រឡងនេះ»។
លោកស្រីបានបន្តថា ថវិកា ៦,២៥លានដុល្លារនេះ នឹងត្រូវចំណាយលើការឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡងដែលមាន៤ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ពិន្ទុដោយកុំព្យូទ័រ ខណៈប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៧ ០៤០នាក់ ស្រី៧៤ ៨៨២នាក់ ចែកជា២៣០មណ្ឌល ត្រូវជា ៥ ៥៣៤បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩ ៣៥៨នាក់ ស្រី២៣៧១៥នាក់ មាន៧៣មណ្ឌល ត្រូវជា ១ ៦០៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២នាក់ ស្រី ៥១ ១៦៧នាក់ មាន១៥៧មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។

លោកស្រីបានបន្តទៀតថា ចំនួននេះបើធៀបទៅនឹងសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ឃើញថា មានការថយចុះ ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៧ ៤១៣នាក់ ស្រី ៧៣ ២៧៩នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤១ ៣៧៩នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤នាក់ ស្រី ៤៨៤៩០នាក់ ចែកជា ២២៧មណ្ឌល ក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ ៧២ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ ចែកជា ៥ ៥៤៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣ ៨៦១បន្ទប់។ ក្នុងនោះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០នាក់ ត្រូវជា៧២,៨៩ភាគរយនៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ស្រី
៧២ ៣៤៤ នាក់ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦៩៦៤នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


