ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរការរៀបចំប្រឡងបាក់ឌុបឆ្នាំ២០២៤ នៅរសៀលថ្ងៃនេះ
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ដើម្បីផ្តល់ព័ត៌មានពិស្តារ អំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

បើតាមក្រសួងអប់រំ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកបណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ និងទី៩តុលា ខាងមុខ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៧ ០៤០នាក់ ស្រី ៧៤ ៨៨២នាក់ ចែកជា ២៣០មណ្ឌល ត្រូវជា ៥ ៥៣៤បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩ ៣៥៨នាក់ ស្រី ២៣ ៧១៥នាក់មាន៧៣ មណ្ឌល ត្រូវជា ១៦០៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២នាក់ ស្រី ៥១ ១៦៧នាក់
មាន១៥៧មណ្ឌលត្រូវជា៣៩៣១បន្ទប់។

លោកស្រីបានបន្តទៀតថា ចំនួននេះបើធៀបទៅនឹងសម័យប្រឡងថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅឃើញថាមានការថយចុះខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៣៧ ៤១៣ស្រី ៧៣ ២៧៩នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ៤១៣៧៩នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤នាក់ ស្រី៤៨៤៩០នាក់ចែកជា២២៧មណ្ឌលក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ៧២និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ចែកជា៥៥៤៣បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២បន្ទប់ និងវិទ្យាសាស្ត្រសង្គម៣៨៦១បន្ទប់។

ក្នុងនោះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ ត្រូវជា៧២,៨៩ភាគរយនៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥០៨៤នាក់ ស្រី៧២ ៣៤៤ នាក់ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣នាក់,និទ្ទេស Bចំនួន ៦៩៦៤នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស Dចំនួន៣៤ ២៤៦នាក់,និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


