ព័ត៌មានជាតិ
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
យោងតាមទិន្នន័យរបស់លោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ឲ្យដឹងថា កំណើនភ្ញៀវទេសចរណ៍រយៈពេល៣ថ្ងៃ ចាប់ពីរថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជិត៨ម៉ឺននាក់។ ជាខេត្តទេសចរណ៍ធម្មជាតិមាត់សមុទ្រ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំងបួន នៃព្រះរាជាណាចក្រកម្ពុជា។

ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត និងការចួលរួមពីវិស័យឯកជន រួមទាំងប្រជាពលរដ្ឋ លើការកែលំអរទាំងហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព បានប្រែក្លាយខេត្តមួយនេះជាខេត្ត ដែលមានសក្តានុពល និងមានការចាប់អារម្មពីភ្ញៀវទេសចរជាតិ និងបរទេស ចូលមកសម្រាកកំសាន្តយ៉ាងច្រើនកុះករ ជាពិសេសក្នុងឱកាសបុណ្យទានផ្សេងៗ តួយ៉ាងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់០៣ ខែតុលា ឆ្នាំ២០២៤ នៃពីធីបុណ្យភ្ជុំបិណ្ឌ នៅទីរមណីយដ្ឋានទេសចរណ៍ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេសយ៉ាងច្រើនកុះករ។

បើតាមទិន្នន័យពីមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ថា កំណេីនភ្ញៀវទេសចររយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានចូលមកសម្រាកលំហែរកំសាន្ត នៅឆ្នេរសមុទ្រកែប ចំនួន ៧៩,៥៣៨នាក់ កេីនឡេីង២៦.១១% បេីធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេចរជាតិ ចំនួន ៧៩,១៤៣នាក់ កេីនឡេីង២៧.២៦% និងភ្ញៀវបរទេសចំនួន ៣៩៥នាក់ ថយចុះ៥៤.៩0%។

បើយោងតាមរបាយការណ៍ពីស្នងការដ្ឋាននគបាលខេត្តកែប បានបញ្ជាក់ថា ការងារសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ មានភាពល្អប្រសេីរដោយក្នុងរយៈពេលបីថ្ងៃនេះ ពុំមានបញ្ហាអ្វីកើតឡើងឡើយ បើទោះបីរថយន្តសម្រុកចូលច្រើនយ៉ាងណា កងកំលាំងសមត្ថកិច្ចបានសម្រួលចរាចរ មិនអោយមានការកកស្ទះយូរដែលនាំអោយភ្ញៀវទេសចរមានការធុញទ្រាន់ឡើយ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


