ព័ត៌មានជាតិ
ការប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២៤នេះ ដំណើរការបញ្ចប់ដោយរលូន
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ក្នុងខេត្តបន្ទាយមានជ័យ មានបេក្ខជនសរុប ៦.២៣៥នាក់ ស្រី៣.៥៦៨នាក់ បានចូលរួមប្រឡងដោយពុំមានអវត្តមានឡើយ។ ហើយមានមណ្ឌលប្រឡងចំនួន៨
១.មណ្ឌលបឋមសិក្សាហ៊ុនសែនសុភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣. មណ្ឌលសាកលវិទ្យាល័យមានជ័យ
មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥ មណ្ឌលវិទ្យាល័យសម្ដេចឪ ៦. មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងUME ៧ មណ្ឌលវិទ្យាល័យអូអំបិល ៨មណ្ឌលអនុវិទ្យាល័យទឹកថ្លា។ ទាំ៨មណ្ឌលមានបន្ទប់សរុបចំនួន ១៧៦បន្ទប់។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ដំណើរការសំណេររបស់សិស្សទាំង២ថ្ងៃបានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងខេត្ត ក្នុងនោះ ប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងការចូលរួមសង្កេតការពីអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
លោក អ៊ុំ រាត្រី បានបន្តទៀតថា បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡងព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួនដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។ ដំណើរការសំណេររបស់សិស្សបានបញ្ចប់នៅម៉ោង១៦:៣០រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ហឹបសំណេរកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ព្រមទាំងត្រូវបញ្ជូនមកកាន់សាលាខេត្តបន្ទាយមានជ័យមុនបន្តដំណើរយកទៅភ្នំពេញ។

ការប្រឡងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។
លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរ ស្ថាប័នពាក់ព័ន្ធដូចជា ស្នងការនគបាលខេត្ត កងរាជអាវុធហត្ថខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយកអស់ទាំងកម្លាំងកាយចិត្ត និងស្មារតីបំពេញភារកិច្ចដើម្បីបង្កភាពងាយស្រួលដល់បេក្ខជនប្រឡង ព្រមទាំងជួយរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៃការប្រឡងរយ:ពេល២ថ្ងៃ ដំណើរការរលូន ភាពជោគជ័យ គ្មានបាតុភាពបញ្ហាអ្វីនោះឡើយ។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏សូមជូនពរប្អូនៗបេក្ខជនទាំងអស់សំណាងល្អ និងទទួលបានជោគជ័យគ្រប់ៗគ្នាផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


