Connect with us

ព័ត៌មានជាតិ

បើករថយន្តលឿន ដល់ផ្លូវកោងជ្រុលទៅបុកឡើងសួនផ្លូវទៅបុកដើមឈើបាក់មួយដើម

បានផុស

នៅ

បុរសម្នាក់បើករថយន្តម៉ាកឡិចសុីស RX300 មួយគ្រឿងក្នុងល្បឿនលឿនខណៈបើកមកដល់ផ្លូវកោង បួងចង្កូតជ្រុលទៅបុកឡើងសួនទ្រូងផ្លូវ រួចបន្តទៅបុកដើមឈើបាក់១ដើមទៀត រងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩:៣០នាទីយប់ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែរទី២ ខណ្ឌឫស្សីកែវ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកលុចសុីស RX300 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2B-1179 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកឡើង សួនផ្លូវរួចបន្តទៅបុកដើមឈើមួយដើមទៀត បណ្ដាលឲ្យបាក់រាបដល់ដីរងការខូចខាត។

ចំណែក រថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ហើយភ្លាមនោះដែរ ម្ចាស់បើករថយន្តបង្ករបានបើកទ្វារគេចចេញពីចំណុចកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ ដោយ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម