ព័ត៌មានជាតិ
ក្រសួងអប់រំណែនាំគណៈគ្រប់គ្រងសាលាត្រូវស្នើសុំអាជ្ញាធរដែនដីដើម្បីលុបបំបាត់បាតុភាពមិនប្រក្រតីនៅតាមសាលារៀន
ក្រសួងអប់រំយុវជននិងកីឡាបាន ណែនាំដល់គណៈគ្រប់គ្រងសាលារៀន ត្រូវស្នើសុំការគាំទ្រពីអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចដើម្បីលុបបំបាត់បាតុភាពមិនប្រក្រតីនៅតាមសាលារៀន ជាពិសេសអំពើហិង្សា ក្មេងទំនើង ការជក់បារី គ្រប់ប្រភេទ ការប្រើប្រាស់គ្រឿងញៀន ការលួច ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់សាលារៀន។

នៅក្នុងសេចក្តីណែនាំស្តីពី ការប្រព្រឹត្តិទៅនៃដំណើរការសិក្សាឆ្នាំ២០២៤-២០២៥ ក្រសួងអប់រំក៏បានណែនាំដល់គណៈគ្រប់គ្រងសាលារៀនត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនូវការណែនាំប្រតិបត្តិស្តីពី កិច្ចការពារកុមារនៅក្នុងសាលារៀន ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ និងបញ្ជ្របការអប់រំវិន័យបែបវិជ្ជមាននៅក្នុងសកម្មភាពរៀន និងបង្រៀន។
គណៈគ្រប់គ្រងសាលារៀន គណៈកម្មការសុខភាពសិក្សា ជនបង្គោលទទួលបន្ទុកកិច្ចការពារកុមារនៅក្នុងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស ជាអ្នកទទួលខុសត្រូវក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះបញ្ហាអំពើហិង្សា ការរំលោភបំពាន
និងការកេងប្រវ័ញ្ចលើកុមារនៅក្នុងសាលារៀន។ រៀបចំបង្កើតបន្ទប់ប្រឹក្សាយោបល់នៅតាមសាលារៀន និងមានគ្រូទទួលបន្ទុក ដែលពាក់ព័ន្ធនឹងអំពើហិង្សា និងសុខភាពផ្លូវចិត្តរបស់សិស្ស។

គណៈកម្មការគ្រប់គ្រងសាលារៀន ត្រូវសហការជាមួយគណៈកម្មការទទួលបន្ទុកកិច្ចនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក.) ធ្វើការរាយការណ៍ និងបញ្ជូនទៅកម្លាំងមានសមត្ថកិច្ច ក្នុងករណីមានអំពើ ហិង្សា កើតឡើងក្នុងសាលារៀន ហើយមិនអាចដោះស្រាយបានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គណៈគ្រប់គ្រងសាលារៀន ត្រូវណែនាំ និងដាក់ស្លាកសញ្ញានានា ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមនៅតាមទីកន្លែងដែលអាចបង្កគ្រោះថ្នាក់ដល់សិស្សដូចជា ស្រះទឹក ការដ្ឋាន អគារចាស់ទ្រុឌទ្រោម ដើមឈើដែលងាយបង្កគ្រោះថ្នាក់ ឬទីកន្លែងងាយបង្កគ្រោះថ្នាក់ដទៃទៀត រៀបចំសុវត្ថិភាពចរាចរណ៍ដោយដាក់ស្លាកសញ្ញាចរាចរណ៍តាមផ្លូវ និងសួនច្បារក្នុងសាលារៀន និងរៀបចំបង្កើត និងអនុវត្តតួនាទីភារ
កិច្ចក្រុមប្រឹក្សាកុមារ។
គណៈកម្មការគ្រប់គ្រងសាលារៀន អាចចូលរួមឧបត្ថម្ភជាសម្ភារៈ ថវិកា ជំនាញបទពិសោធ ដើម្បីចូលរួមអភិវឌ្ឍសាលារៀន និងលើកកម្ពស់សមត្ថភាពសិស្ស។
ជាមួយគ្នានេះដែរ ក្រសួងអប់រំបានណែនាំឱ្យគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនអាចរៀបចំការគោរពទង់ជាតិ នៅរៀងរាល់ព្រឹកនៃថ្ងៃសិក្សាមុនពេលចូលរៀន ១០នាទី ឬរៀងរាល់ល្ងាចនៃថ្ងៃសិក្សា ក្រោយពេលចេញពីរៀន។ រាល់ពេលគោរពទង់ជាតិត្រូវច្រៀងចម្រៀងជាតិបទនគររាជ វគ្គទី១ ឬទាំង៣វគ្គ ឱ្យបានត្រឹម ត្រូវតាមចង្វាក់។
គណៈគ្រប់គ្រងសាលារៀន ត្រូវដឹកនាំសិស្សានុសិស្សឱ្យច្រៀងចម្រៀងជាតិទាំង ៣វគ្គយ៉ាងតិចណាស់ ១ដងក្នុង១ខែ រាល់ពេលគោរពទង់ជាតិ ត្រូវអប់រំណែនាំសិស្សលើផ្នែកសីលធម៌ ចរិយាធម៌ សុជីវធម៌ និង វិន័យ ឥរិយាបថ ព្រមទាំងទម្លាប់ល្អនានា។ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ត្រូវបង្រៀនសិស្សឱ្យចេះច្រៀងចម្រៀងជាតិ និងសូត្រធម៌នានា រួមមានបទពង្សាវតារខ្មែរ, ដែនដីខ្មែរ, ជនជាតិខ្មែរកើតលើដីខ្មែរ, បើខ្មែរ បែកបាក់ និងធម៌បទសារភញ្ញជាដើម៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


