ព័ត៌មានជាតិ
អាមេរិក ផ្តល់ថវិកាបន្ថែមជាង ៣៨ លានដុល្លារ ជួយអភិវឌ្ឍវិស័យអាទិភាពនៅកម្ពុជា
នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសាកលលោក (USAID) អ្នកស្រី Samantha Power កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ បានប្រកាសអំពីការវិនិយោគថ្មី និងការគាំទ្រថ្មីមួយចំនួនសម្រាប់ ប្រជាជនកម្ពុជា តាមរយៈការពង្រីកសកម្មភាពការងារថ្មីៗរបស់សហរដ្ឋអាមេរិក ក្នុងវិស័យសន្តិសុខស្បៀង បរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ។

អ្នកស្រី Power បានបញ្ជាក់ថា កម្ពុជានៅតែជាដៃគូដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក ក្នុងពេលដែលយើងខិតខំដើម្បីសម្រេចបាននូវចក្ខុវិស័យរួមមួយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសេរីភាព និងបើកចំហ រុងរឿង និងមានសុវត្ថិភាព។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ដើម្បីពង្រឹងវិស័យកសិកម្ម និងប្រព័ន្ធចំណីអាហារ អ្នកស្រីនាយិកា Power បានគូសបញ្ជាក់ នូវមូលនិធិថ្មីសម្រាប់ កម្មវិធីស្បៀងអាហារ ដែលមានទឹកប្រាក់ជាង ២៩ លានដុល្លារពីក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA) ។
អ្នកស្រីបញ្ជាក់ថា៖«ជំនួយនេះ នឹងជួយប្រទេសកម្ពុជាកែលម្អនូវការអនុវត្ត និងអភិវឌ្ឍបទបញ្ញត្តិសុវត្ថិភាពចំណីអាហារ ដោយកែលម្អប្រព័ន្ធគ្រប់គ្រងក្រោយការប្រមូលផលនៃសណ្តែកសៀង បង្កើនការទទួលយកបច្ចេកវិទ្យាឆ្លាតវៃនៃអាកាសធាតុ ផ្តល់ការបណ្តុះបណ្តាលស្តីពីការអនុវត្តសុវត្ថិភាពចំណីអាហារល្អបំផុត និងពង្រឹងទំនាក់ទំនងទីផ្សារ»។
ក្រោមកម្មវិធីភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក អ្នកស្រី Power ក៏បានប្រកាសអំពីកិច្ចខិតខំថ្មីៗដើម្បីអភិរក្សជីវចម្រុះដ៏សម្បូរបែបនៃតំបន់ទន្លេមេគង្គខាងក្រោម ដែលជាជម្រកមច្ឆជាតិជាង ១ ០០០ ប្រភេទ ប៉ុន្តែត្រូវបានគំរាមកំហែងកាន់តែខ្លាំងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការការពារជីវចម្រុះ USAID នឹងពង្រីកនិងពង្រឹងការងាររបស់ខ្លួនជាមួយរដ្ឋាភិបាល និងសហគមន៍ក្នុងស្រុកនៅកម្ពុជាអំឡុងពេល ៥ ឆ្នាំខាងមុខនេះ ដើម្បីអភិរក្សនិងធ្វើឱ្យមានចីរភាពដ៏អស្ចារ្យភាពនៃទន្លេមេគង្គ ព្រមទាំងធ្វើការជាមួយប្រទេសផ្សេងទៀតនៅតំបន់ទន្លេមេគង្គខាងក្រោម។

ក្នុងជំនួបជាមួយ មន្ត្រីនៃអង្គការសង្គមស៊ីវិលនៅកម្ពុជា អ្នកស្រីនាយិកា Power ក៏បានប្រកាសពីជំនួយជាង ៦ លានដុល្លាររបស់ USAID ចំពោះសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារដើម្បីជួយដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការគាំទ្រដល់សង្គមស៊ីវិល។
លើសពីនេះ អ្នកស្រី Power បានប្រកាសនូវមូលនិធី ៣ លានដុល្លារ ពីក្រសួងការងារសហរដ្ឋអាមេរិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង និងក្នុងចំណោមជនមានពិការភាពនៅកម្ពុជា ។ មូលនិធិនេះនឹងជួយដោះស្រាយអត្រាប្រេវ៉ាឡង់នៃពលកម្មកុមារ ពលកម្មដោយបង្ខំ និងការជួញដូរមនុស្សក្នុងចំណោមជនមានពិការភាព ព្រមទាំងកាត់បន្ថយឧបសគ្គដែលរារាំងដល់លទ្ធភាពទទួលបានការងារសមរម្យរបស់ពួកគេ ។
ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងបន្តជួយគាំទ្រដល់ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនកម្ពុជាពីសហរដ្ឋអាមេរិកវិញ ក្នុងពេលដែលពួកគេធ្វើសមាហរណកម្មចូលក្នុងសង្គមកម្ពុជាវិញ និងកសាងនូវជីវភាពដែលមានលំនឹង និងប្រកបដោយភាពឯករាជ្យ ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី