ព័ត៌មានជាតិ
អាជ្ញាធរបន្តជីកផ្លូវបេតុងដាក់លូលើកំណាត់ផ្លូវ ០៤ បន្ទាប់ពីផ្អាកឆ្នាំមុន
កំណាត់ផ្លូវ ០៤ ខាងជើងឆៀងខាងកើតផ្សារចាក់អង្រែក្រោម ស្ថិតក្នុងភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរបើកការដ្ឋានជីកដាក់លូប្រមាណជាង ៨០ ម៉ែត្រ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានប្រាប់ កម្ពុជាថ្មី នារសៀលថ្ងៃទី ២៥ ខែតុលា នេះថា ចាប់ពីថ្ងៃនេះទៅ អាជ្ញាធរខណ្ឌមានជ័យ បានសម្រេចដាក់គ្រឿងចក្រជីកផ្លូវបេតុង ០៤ ដើម្បីដាក់លូ បន្ទាប់ពីខកខានសកម្មភាពនាចុងឆ្នាំ ២០២៣ មក។
លោកចៅសង្កាត់បានបន្តថា នៅអំឡុងឆ្នាំ ២០២៣ អាជ្ញាធរបានបើកការដ្ឋានជីកដាក់លូបង្ហូរទឹកលើកំណាត់ផ្លូវ ០៤ ក្នុងភូមិទួលរកា ០១ ឆ្ពោះមកផ្លូវបេតុងចូលលូធំក្រោយវិទ្យាល័យសម្តេចតេជោ ចាក់អង្រែក្រោម ប៉ុន្តែចៃដន្យនៅសល់ប្រមាណជា ៨០ ម៉ែត្រ គ្រឿងចក្របានផ្អាកដោយសារអស់លូ។ ដូច្នេះហើយទើបថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ អាជ្ញាធរបានបើកការដ្ឋានជីកដាក់លូដែលនៅសល់ប្រមាណ ៨០ បង្ហើយ។

គួរបញ្ជាក់ថា ផ្លូវលេខ ០៤ ក្នុងភូមិទួលរកា ០១ អាជ្ញាធរបានបើកការដ្ឋានជីកដាក់លូបង្ហូរទឹក ប៉ុន្តែជីកដាក់បានជិតរួចរាល់នៅសល់ប្រមាណ ៨០ ម៉ែត្រ ក៏អស់លូ ទើបផ្អាកការដ្ឋាន ហើយថ្ងៃនេះបានដាក់គ្រឿងចក្រជីកដាក់លូតភ្ជាប់លូដែលជីកពីឆ្នាំ ២០២៣ មកនោះ។ ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ មេត្តាចូលរួមសហការ ដើម្បីឲ្យផ្នែកជំនាញដំណើរការបានដោយជោគជ័យ៕
អត្ថបទ ៖ នរា



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


