ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ខ្លួនចាងហ្វាងគេហទំព័រម្នាក់នៅខេត្តសៀមរាប ពាក់ព័ន្ធករណីបរិហារកេរ្តិ៍
នៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តសៀមរាប ចាប់ខ្លួនលោក ស៊ឹម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងបច្ចុប្បន្នជាចាងហ្វាងគេហទំព័រអប់រំ ដើម្បីសេរីភាព និងបរិស្ថាន ជាការអនុវត្តតាមដីការបស់សាលាឧទ្ធរណ៍បាត់ដំបង ពាក់ព័ន្ធទៅនឹងករណីបណ្តឹងបរិហារកេរ្តិ៍ របស់លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប។

សាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបង បានឲ្យដឹងថា តាមអំណាចនៃការចូលជាស្ថាពររបស់សាលដីកាលេខ៣៩០ (ឆ) ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍បាត់ដំបង មានអានុភាពអាចឱ្យតំណាងអយ្យការអនុវត្តទោសទៅលើទណ្ឌិតឈ្មោះ ស៊ឹម ឈីវ ឈានពិសិដ្ឋ ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ តាមសេចក្តីសម្រេចព្រហ្មទណ្ឌខាងលើ ស្របតាមមាត្រា៤៩៦ មាត្រា៤៩៧ និងមាត្រាពាក់ព័ន្ធ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
បង្គាប់ឱ្យកងកម្លាំងសាធារណៈតាមស្រាវជ្រាវរកចាប់ខ្លួនទណ្ឌិតឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ភេទ ប្រុស អាយុ ៥២ឆ្នាំ (សាវតារជាតិដូចខាងលើ) ដើម្បីយកទៅអនុវត្តទោសនៅពន្ធនាគារខេត្តសៀមរាប តាមអំណាចនៃ សាលដីកាព្រហ្មទណ្ឌខាងលើ។

ឈ្មោះ ស៊ឹម ឈីវ ឈានពិសិដ្ឋ ត្រូវបានផ្តន្ទាទោសនៅត្រង់ចំណុចទី១ នៃសេចក្តីសម្រេចរបស់សាលក្រមលេខ ២១៩ “ឃ” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តសៀមរាប ដោយដាក់ពន្ធនាគារ កំណត់ចំនួន ០៦ខែ និងពិន័យជាប្រាក់ចំនួន ១លានរៀល ពីបទប្តឹងបរិហារបង្កាច់ កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែល មានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា កាលពីម៉ោងប្រមាណ ២០និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោក ស៊ឹម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងពលរដ្ឋ១ក្រុមបានចុះទៅថតរូបភាពទាំងយប់នៅតំបន់សហគមន៍បឹងពារាំង ជាតំបន់ដែលការពារត្រីមេពូជសត្វស្លាប និងសត្វល្មូន ដោយសហគមន៍ ដោយមិនមានការសុំសហការ។ គ្រានោះ លោក ពិសិដ្ឋ បានថតឆ្នាំងបាយ និងកន្លែងដេករបស់មន្ត្រីសហគមន៍ និងក្រៅពីនោះ ក៏បានប្រកាស ប្រាប់មន្ត្រី សហគមន៍ ថា រូបគេមកនេះ គឺបានការអនុញាតិពីអាជ្ញាធរខេត្ត ដើម្បីមកប្រកាសរំលាយសហគមន៍បឹងពារាំងចោល។ បន្ទាប់ពីឮពាក្យដូច្នេះ មន្ត្រីសហគមន៍ សួររកឯកសារដែលត្រូវរំលាយសហគមន៍ ហើយក៏មានការប្រកែក រហូតផ្ទុះជាហិង្សាទៅវិញទៅមកតែម្តង។ ប៉ុន្តែ ក្រោយមក ត្រូវបានលោកស៊ីម ឈីវឈានពិសិដ្ឋ បង្ហោះសារជេរប្រមាថ និងចោទប្រកាន់រូបលោកតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន និងគេហទំព័រ ហើយក៏ត្រូវបានលោកគង់ មង្គល ដាក់បណ្តឹង ទៅតុលាការខេត្តសៀមរាប។

ក្នុងករណីនេះ បន្ទាប់ពីលោកស៊ឹម ឈីវឈានពិសិដ្ឋ ប្តឹងផ្តល់ជាច្រើនឆ្នាំលោកក៏បើកគេហទំព័រមួយឈ្មោះថា គេហទំព័រ អប់រំដើម្បី សេរីភាពនិងបរិស្ថាន (Efennews Net ) ដើម្បីផ្សព្វផ្សាយព័ត៌មានផ្សេងៗ។
សូមជម្រាបទៀតថា សមត្ថកិច្ចចុះឃាត់ខ្លួនទៅតាមដីកាតុលាការរួចមកក៏បញ្ជូនលោក ស៊ឹម ឈីវឈានពិសិដ្ឋ ខាងលើទៅដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤៕ ដោយ៖ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


