ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម បន្តចែកស្រូវពូជជូនពលរដ្ឋ ៨៣គ្រួសារ នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ បន្តចែកពូជស្រូវដែលជាអំណោយរបស់រាជរដ្ឋាភិបាលផ្ដល់ជូនប្រជាពលរដ្ឋ ៨៣គ្រួសារ នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ក្នុងមួយគ្រួសារ ទទួលបានស្រូវពូជទម្ងន់ ១០០គីឡូក្រាម ដែលដំណាំស្រូវរបស់ពួកគាត់រងគ្រោះដោយទឹកជំនន់។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ពោលគឺ សម្តេច តែងគិតអំពីគោលការណ៍រក្សាឱ្យបាននូវសន្តិសុខស្បៀង ដើម្បីជួយដល់គ្រួសាររងគ្រោះ ដោយសារគ្រោះមហន្តរាយ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃ។ លើសពីនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានគិតគូរអំពីការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ដើម្បីរក្សាឱ្យពលរដ្ឋធ្វើដំណើរបានដូចមុនៗ។
ជាពិសេស គឺស្រុកស្ទឹងត្រង់នេះ ដែលល្បីខាងបាក់ច្រាំងទន្លេ។ ដូច្នេះនៅពេលទឹកស្រកអស់ រដ្ឋាភិបាល នឹងចាប់ផ្ដើមរៀបចំក្រុមការងារបច្ចេកទេស ដែលមានក្រសួងធនធានទឹក និងឧតុនិយម ចុះមកធ្វើការជួសជុលច្រាំងទន្លេជូនប្រជាពលរដ្ឋដើម្បីឱ្យមានផ្លូវធ្វើដំណើរបានស្រួលឡើងវិញផងដែរ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់ លោកអភិបាលខេត្តកំពង់ចាម៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


