Connect with us

ព័ត៌មានជាតិ

ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​ជាង ២ លាន​គ្រឿង មាន​យានយន្ត​ ៣២% ផ្ទុកលើសទម្ងន់

បានផុស

នៅ

យោងតាម​គណៈកម្មាធិកាត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃ​ក្រសួងសាធារណការ​និង​ដឹក​ជញ្ចូន​បាន​រកឃើញ​ មាន​យានយន្ត​ដឹក​ជញ្ជូនលើ​ស​ទម្ងន់​កម្រិត​កំណត់​ប្រមាណ ៣៥% ក្នុង​ចំណោម​យានយន្ត​សរុប​ជាង ២ លាន​គ្រឿង ​ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ

របាយការណ៍ ៩ ខែចុងក្រោយ ឆ្នាំ២០២៤ បង្ហាញថា ក្នុង​ចំណោម​រថយន្ត​ចំនួន ២,៣៤៨,៩៦៨ គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះរថយន្តផ្ទុកមិនលើសទម្ងន់មាន​ចំនួន ១,៥៩២,៧៩៥ គ្រឿង និង​រថយន្តផ្ទុកលើសទម្ងន់​មាន​ចំនួន ៧៥៦,១៧៣ គ្រឿង ស្មើនឹង ៣២.២៥%

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍​មុននេះ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំប្រជុំពិនិត្យ​វឌ្ឍនភាពការងារ ដើម្បីពង្រឹងការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើស របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីអនុប្រធានស្ថានីយជញ្ជីងទូទាំងប្រទេស និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ​និងពិភាក្សាលើវឌ្ឍនភាពការងារ ពង្រឹងការអនុវត្តការងារ​របស់​គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត​កំណត់ និងរៀបចំទិសដៅអនុវត្តការងារបន្តសំដៅធ្វើយ៉ាងណាឱ្យការងារកំពុងអនុវត្ត និងត្រៀមអនុវត្តកាន់តែមានប្រសិទ្ធភាព​ថែមទៀត។

ថ្លែងក្នុងឱកាស​នោះ លោក សេង ឈួន បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីនៅក្នុងស្ថានីយត្រូវពង្រឹងសាមគ្គីភាពក្នុងស្ថានីយ វិន័យ និងអនាម័យក្នុងស្ថានីយ ត្រូវមានវត្តមានជាប្រចាំនៅស្ថានីយ ត្រូវរៀបចំសកម្មភាពចុះត្រួតពិនិត្យយានយន្ត​ដឹកធ្ងន់ៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបាន ១ដង/សប្តាហ៍ យ៉ាងតិច ហើយត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បី​ចាត់វិធានការបន្ទាន់ និងត្រូវសហការ​ឱ្យបានល្អជាមួយក្រុមចល័តក្រសួង ព្រមទាំងស្ថានីយទាំងអស់ត្រូវមានវិធានការ និងការឆ្លើយតបឱ្យបានទាន់ពេលវេលាជាមួយអ្នកសារព័ត៌មានចុះផ្សាយព័ត៌មានមិនពិតប្រាកដ។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់បានកំណត់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្ត​ធុនធ្ងន់ បណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើសពី ២០ ភាគរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធាន​ក្រុមជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន ២ ឆ្នាំ ព្រមទាំងឃាត់​យានជំនិះទុកចំនួន ១ ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើ​ការ​លើក​ដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។ ជាមួយគ្នានេះក៏នឹងត្រូវបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួន ១ ឆ្នាំ ក្នុងករណីទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។

បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ដល់ ៤ លានរៀល។ ដោយឡែក បើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូ​កាត់​ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារីដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ២ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៤ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

សេដ្ឋកិច្ច៥ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត សៃលុន ប្រកាសផ្ដល់ការងារដល់ពលករខ្មែររហូតដល់៧០០ នាក់ ដែលមានតួនាទី និងប្រាក់ខែ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម