ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកចំនួនពីរនៃខេត្តព្រះសីហនុ រកចំណូលបានជាង២៣លានរៀលពីការចាប់សត្វកណ្ដុរក្នុងចម្ការដូងប្រេងឧកញ៉ា ម៉ុង ឬទ្ធី
ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៤ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រសីហនុ អាចរកចំណូលបានប្រមាណ២៣លានរៀល ពីការដាក់អង្គប់ចាប់សត្វកណ្ដុរនៅក្នុងចម្ការដូងប្រេងរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី យកទៅលក់ក្នុងទីផ្សារវៀតណាម។ ការរកចំណូលពីការចាប់សត្វកណ្ដុរនេះ បន្ទាប់ពីលោកឧកញ៉ា ម៉ុង ឬទ្ធី បំផុសឲ្យប្រជាពលរដ្ឋទាំងពីរស្រុកនាំគ្នាដាក់អង្គប់ចាប់សត្វកណ្ដុរ ក្រោយពីលោកឧកញ៉ាសម្លឹងឃើញទីផ្សារសត្វកណ្តុរនៅប្រទេសវៀតណាមមានតម្លៃខ្ពស់ និងដោយសារសត្វកណ្ដុរទាំងនេះបានស៊ីបំផ្លាញផលដំណាំដូងប្រេងរបស់លោក។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប កាលពីថ្ងៃទី២៩តុលាម្សិលមិញនេះ បានសរសេររៀបរាប់ពីការបើកដំណើរការការដ្ឋានដាំដំណាំដូងប្រេងដំបូងកាលពី២៧ឆ្នាំមុន នៅលើទឹកដីខេត្តព្រះសីហនុ ដោយលោកឧកញ៉ាបានលើកឡើងថា ដោយសម្លឹងមើលឃើញទីផ្សារសត្វកណ្តុរនៅប្រទេសវៀតណាមមានតម្លៃខ្ពស់ និងដើម្បីទប់ស្កាត់ពីការស៊ីបំផ្លាញផលដំណាំដូងប្រេងពីសត្វកណ្ដុរផងនោះ លោកក៏បានបំផុសអោយប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាំគ្នាមកដាក់អង្គប់ចាប់សត្វកណ្ដុរដើម្បីបានចំណូលបន្ថែម។

បើតាមលោកឧកញ៉ា ម៉ុង ឬទ្ធី តម្លៃកណ្ដុរដែលប្រទេសវៀតណាមហ៊ានទទួលទិញ គឺចាប់ពី៥០០០រៀល ទៅ៨០០០រៀល ក្នុង១គីឡូក្រាម ហើយរយៈពេល១០ខែក្នុងឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋទាំងពីរស្រុកអាចចាប់សត្វកណ្ដុរបានប្រមាណ ២៨,៧៨៨គីឡូក្រាម គិតជាប្រាក់លក់បានប្រមាណជាង ២៣ លានរៀល។

សូមបញ្ជាក់ថា បើតាមការលើកឡើងរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី មុនឈានដល់ការជំរុញឲ្យពលរដ្ឋចាប់សត្វកណ្ដុរលក់ឲ្យទីផ្សារវៀតណាមនេះ ក្រុមហ៊ុនរបស់លោកបានរកគ្រប់វិធីសាស្ត្រដើម្បីទប់ស្កាត់ពីការស៊ីបំផ្លាញផលសំណាំដូងប្រេងពីសត្វកណ្ដុរដូចជា ចិញ្ចឹមសត្វទីទុយ មៀម ហាមមិនអោយកម្មករចាប់សត្វពស់ធ្វើជាអាហារ ដើម្បីអោយសត្វទាំងអស់នោះជួយចាប់សត្វកណ្តុរ តែវិធីសាស្ត្រទាំងនោះមិនអាចទប់ស្កាត់បាននោះទេ គឺសត្វកណ្ដុរទាំងនោះស៊ីបំផ្លាញច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយឡែក ចំពោះកម្មករធ្វើការក្នុងចម្ការដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប អាចទទួលបានប្រាក់ឈ្នួល ៩ដុល្លារ បូកទាំងថ្លៃដឹកជញ្ជូន ៦ដុល្លារទៀត សរុបបាន១៥ដុល្លារ ក្នុងមួយតោន ហើយក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២៤នេះ ក្រុមរបស់លោកប្រមូលផលផ្លែដូងប្រេងស្រស់បានចំនួន ២៨៨ ០០០ តោន ស្មើនឹង ៤ ៣២០ ០០០ ដុល្លារ (គិតតម្លៃប្រាក់ឈ្មួលកម្មករ)៕
អត្ថបទ៖ សុខុម




-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


