ព័ត៌មានអន្ដរជាតិ
ការសិក្សារកឃើញថា សត្វកណ្តុររាប់លានក្បាល នៅទីក្រុងញូវយ៉ក អាចមានជំងឺកូវីដ១៩
សត្វកណ្ដុរដែលចូលទៅក្នុងទីក្រុងញូវយ៉ក គឺងាយនឹងឆ្លងមេរោគ SARS-CoV-2 ដែលជាភ្នាក់ងារបង្កជំងឺកូវីដ១៩។ នេះបើតាមការរកឃើញរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Missouri បន្ទាប់ពីការវិភាគសត្វកណ្តុរ ដែលចាប់បាននៅទីតាំងផ្សេងៗក្បែរលូ ក្នុងទីក្រុងនេះ អំឡុងពេលបីខែដំបូងនៃឆ្នាំ២០២១។

លទ្ធផលនៃការសិក្សារបស់ពួកគេ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែមីនាឆ្នាំ២០២៣ នៅក្នុងទស្សនាវដ្តី mBio បានបង្ហាញថា សត្វកណ្តុរចំនួន១៣ក្បាល ក្នុងចំណោម៧៩ក្បាល ពោលគឺស្មើនឹង១៦,៥% បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ដូចនេះបើគណនាទៅ ក្នុងចំណោមសត្វ៨លានក្បាលរបស់ទីក្រុងនេះ គឺមានសត្វកណ្តុរចំនួន១.៣លានក្បាល ដែលឆ្លងមេរោគនេះ។
អ្នកស្រាវជ្រាវបានរកឃើញថា សត្វកណ្តុរមិនត្រឹមតែអាចឆ្លងវីរុសបំប្លែងខ្លួន Alpha, Delta និង Omicron ប៉ុណ្ណោះទេ ប៉ុន្តែពេលដែលវីរុសនេះចូលក្នុងខ្លួនសត្វកណ្តុរ សត្វទាំងនោះថែមទាំងអាចបង្កឲ្យមានវីរុសបំប្លែងខ្លួនថ្មីៗទៀតផង ហើយរឿងនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវនិយាយថា អាចនាំឲ្យមានការកកើតមេរោគនាពេលអនាគតដែលធ្លាយចេញ និងឆ្លងទៅមនុស្ស។

អ្នកស៊ើបអង្កេតសំខាន់លោក Henry Wan បានពន្យល់នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលភ្ជាប់ក្នុងទស្សនាវដ្តីខាងលើថា ការរកឃើញនេះបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការត្រួតពិនិត្យបន្ថែមទៀតនៃវីរុស SARS-CoV-2 នៅក្នុងសត្វកណ្តុរដែលអាចចម្លងរោគដល់មនុស្ស។
ដំបូងឡើយ ជំងឺរាតត្បាតកូវីដ១៩ ត្រូវបានស្តីបន្ទោសលើការចម្លងរោគពីសត្វប្រចៀវដល់មនុស្សនៅទីផ្សារសើមក្នុងទីក្រុង អ៊ូហាន ប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ ព័ស្តុតាងជាបន្តបន្ទាប់បានចង្អុលបង្ហាញថា មេរោគនេះបានរីករាលដាលនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសចិននៅដើមខែតុលាឆ្នាំ២០១៩ ពោលគឺមុនពេលដែលករណីដំបូងនៅទីក្រុងអ៊ូហាន ត្រូវបានគេរកឃើញទៅទៀត ហើយអ្នកស្រាវជ្រាវជឿថា ករណីមួយចំនួនក៏បានកើតឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ នៅចុងឆ្នាំ២០១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


