ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រីយកចិត្តទុកដាក់ត្រៀមសង្គ្រោះដល់កីឡាករ និងអ្នកទស្សនាឱ្យបានទាន់ពេលវេលា
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់មន្ត្រីសុខាភិបាលបម្រើសេវាផ្នែកគិលានុសង្គ្រោះ ប្រចាំការក្នុងពិធីប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២”ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីត្រៀមជួយសង្គ្រោះបឋមជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី និងអ្នកចូលរួមទស្សនា ឱ្យបានលឿន និងទាន់ពេលវេលា។

ការណែនាំនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ៣០ តុលា ក្នុងឱកាសដែលលោករដ្ឋមន្ត្រីអញ្ជើញចូលរួម”ពិធីបើកការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងឱកាសចុះពិនិត្យការបម្រើសេវាផ្នែកសង្គ្រោះបឋមនោះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីសុខាភិបាលដែលកំពុងប្រចាំការ ដោយត្រូវមានភាពភាពស្វាហាប់ និងវាងវៃជាប់ជាប្រចាំជាមួយទឹកចិត្តប្រកបដោយក្តីមេត្តាធម៌ ខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរបំផុត ដែលនេះជាបេសកកម្មក្នុងគុណតម្លៃខ្ពស់សម្រាប់ប្រទេសជាតិ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់អ្នកទទួលបន្ទុកការងាររថយន្តគិលានុសង្គ្រោះទាំងអស់ ត្រូវពិនិត្យបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសក្នុងពេលបញ្ជូនអ្នកជំងឺ។ រីឯរូបសញ្ញាលើរថយន្តគិលានុសង្គ្រោះ ត្រូវតែច្បាស់ល្អ និងងាយសម្គាល់ និងត្រូវរៀបចំឱសថសារវន្តសម្រាប់ការប្រើប្រាស់ឱ្យបានលើសពីចំនួនដែលគ្រោងទុក និងរក្សាបានល្អ ទោះបីមិនប្រើប្រាស់អស់ក្នុងបេសកកម្មមួយពេលត្រឡប់ទៅវិញ ក៏នៅតែជាឱសថមានគុណភាពត្រៀមយកប្រើបានគ្រប់ពេលវេលា។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានចុះពិនិត្យ រួមទាំងផ្នែកបច្ចេកទេសអំពីសេវាសង្គ្រោះបឋម រួមមាន សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ ឱសថសារវន្ត និងបច្ចេកទេសរថយន្តគិលានសង្គ្រោះ ដើម្បីធានាបាននូវសុវត្ថិភាពប្រសិទ្ធភាព និងគុណភាពចំពោះមុខ ការត្រៀមសេវាសង្គ្រោះ និងបញ្ជូនបានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


