ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យ ត្រៀមអបអរសាទរពិធីបុណ្យអុំទូក
កាលពីព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ អាជ្ញាធរខណ្ឌដូនពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និងបាញ់ទឹកលាងសម្អាត តាមបណ្ដោយសួនច្បារ និងច្រាំងមាត់ទន្លេ ដើម្បីត្រៀមចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលខិតជិតមកដល់នាពេលខាងមុខនេះ ដោយធានាឱ្យបាននូវសោភ័ណភាព អនាម័យ បរិស្ថាន ស្រស់ស្អាត និងមានភាពល្អប្រសើរ។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានប្រាប់ឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការងារសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថានជាប់ជាប្រចាំ ជាពិសេសខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលខិតជិតមកដល់នាពេលខាងមុខនេះ លោកក៏បានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ធ្វើការបាញ់លាងសម្អាត អនាម័យ បរិស្ថាន នៅតាមច្រាំងមាត់ទន្លេ ដើម្បីកុំឱ្យមានក្លិនឆ្អេះឆ្អាប ប៉ះពាល់ដល់ប្រជាពលរដ្ឋមកកម្សាន្ត និងហាត់ប្រាណតាមបណ្ដោយមាត់ទន្លេ និងធានាឱ្យបាននូវសោភ័ណភាពស្រស់ស្អាត។

ជាចុងក្រោយ លោកអភិបាល សំណូមពរដល់ក្រុមអ្នកលក់ដូរតាមសួនច្បារមាត់ទន្លេ សូមចូលរួមថែរក្សាអនាម័យ ដើម្បីសោភ័ណ សួនច្បារ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តផង និងថែរក្សាអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ ដើម្បីសោភណភាពទីក្រុងស្អាតទាំងអស់គ្នា៕
អត្ថបទ ៖ សំណាង



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


