សន្តិសុខសង្គម
រដ្ឋបាលខណ្ឌដូនពេញដាក់ឲ្យអនុវត្តសាកល្បង សេវារដ្ឋបាលតាមប្រពន្ធ័ស្វ័យប្រវត្តិកម្ម Online
ដើម្បីបង្កើនភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវាសាធារណៈពីការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលខណ្ឌដូនពេញ បានដាក់អោយអនុវត្តសាកល្បង ការស្នើសុំសេវា និងផ្តល់សេវារដ្ឋបាលតាមប្រពន្ធ័ស្វ័យប្រវត្តិកម្ម(Online) បន្ថែមទៀត។

តាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងកាលពីថ្ងៃទី៩ កញ្ញា ថា ដើម្បីឆ្លើយតបស្របតាមយុគសម័យបច្ចេកវិទ្យាឌីជីថលទំនើប ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋអោយបានប្រសើរឡើង រហ័ស ចំណេញពេលវេលា រដ្ឋបាលខណ្ឌនឹងអនុវត្តសាកល្បងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) ចំនួន០៣វិស័យ រួមមាន ១.ការងារនីត្យានុកូលកម្ម។ ២. ការងារអត្រានុកូលដ្ឋាន។ និង៣. ការងារវិស័យទេសចរណ៍។ ដោយចាប់ផ្តើមទទួលពាក្យស្នើសុំ ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ តាមរយៈគេហទំព័រ https://onlinedmk.owso.gov.kh ។
រដ្ឋបាលខណ្ឌបញ្ជាក់ថា ក្នុងការអនុវត្តសាកល្បងនេះ ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម លើប្រភេទសេវា មានដូចដូចជា ១.ការងារនីត្យានុកូលកម្ម មានចំនួន ០៣ សេវា៖ សៀវភៅស្នាក់នៅ,សៀវភៅគ្រួសា រ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
២. ការងារអត្រានុកូលដ្ឋាន មានចំនួន ០៣ សេវា៖ សេចក្តីចម្លងសំបុត្រ /បញ្ជាក់កំណើត, សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីសម្លងសំបុត្រមរណៈភាព។
៣. និងវិស័យទេសចរណ៍ មានចំនួន ០៣ សេវា៖ ការស្នើសុំបើកថ្មីផ្ទះសំណាក់ ចាប់ពី ០៨ បន្ទប់ ចុះក្រោម , ការស្នើសុំបន្តសុពលភាពផ្ទះសំណាក់ ចាប់ពី ០៨ បន្ទប់ ចុះក្រោម និង ការស្នើសុំប្តូរម្ចាស់ផ្ទះសំណាក់ ចាប់ពី ០៨ បន្ទប់ ចុះក្រោម។

ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលបន្ថែមតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) នេះ ប្រជាពលរដ្ឋអាចអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់ នៅការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ និងសូមប្រជាពលរដ្ឋ កុំប្រើប្រាស់ការរត់ការដែលនាំឲ្យខាត់បង់ថវិការ ឬពេលវេលារបស់ប្រជាពលរដ្ឋសូមទៅជួបផ្ទាល់ជាមួយមន្រ្តីនៃការិយាល័យច្រកចេញចូលតែមួយ ដើម្បីទទួលសេវាបានលឿនរហ័សទាន់ពេលវេលា៕
អត្ថបទ៖ សុភា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


