ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ដឹកជញ្ជូនថ្មភក់ថ្មីប្រមាណជាង៦០ដុំ ដើម្បីជួសជុលបណ្ណាល័យប្រាសាទអង្គរវត្ត
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា មមាញឹកដឹកជញ្ជូនថ្មភក់ថ្មីចំនួនប្រមាណជាង៦០ដុំ ដើម្បីយកទៅជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២ នៃប្រាសាទអង្គរវត្ត។ ថ្មភក់១ដុំៗ មានទម្ងន់ចាប់ពីជាង ៩០គីឡូក្រាម រហូតទៅដល់ជាង ២តោននេះ និងមានប្រវែងជាង ៣ម៉ែត្រ គឺប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទារឡូរី ហើយអូសឆ្លងកាត់ថែវទី១ និងទី២ នៅទិសខាងកើតនៃប្រាសាទអង្គរវត្ត។ បន្ទាប់មកលើកដាក់រទេះអូសចម្ងាយជាង ១០០ម៉ែត្រថែមទៀត ទើបដល់ការដ្ឋានជួសជុលស្ថិតនៅខាងលិចរួតបាកាន្ត។
លោក ឃាម មុនី ស្ថាបត្យករ និងគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង រួតទី២ប្រាសាទអង្ករវត្ត បានឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធបណ្ណាល័យ និងស្ពានហាលបណ្ណាល័យ ត្រូវការថ្មភក់ថ្មីចំនួន ៦៥ដុំ ដើម្បីបំពេញបន្ថែមនៅតាមទីតាំងចាំបាច់មួយចំនួនដែលថ្មចាស់បានបាត់ និងខូចខាត ស្របតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។ អ្នកជំនាញរូបនេះ បញ្ជាក់ថា ទីតាំងដែលត្រូវជំនួសថ្មថ្មីទាំងនោះ មានសសរស្ពានហាលនៃបណ្ណាល័យ ថ្មកម្រាលស្ពានហាល ថ្មជើងទម្របង្កាន់ដៃនាគ ថ្មបង្កាន់ដៃនាគ ថ្មកម្រាលបណ្ណាល័យ ថ្មសម្រាប់តភ្ជាប់និងសសរ ថ្មសសរពេជ្រ ថ្មទម្រសសរពេជ្រជាដើម។
ដើម្បីអាចដឹកជញ្ជូនថ្មដែលមានទម្ងន់ធ្ងន់ទាំងនោះ ទៅដល់ទីតាំងការដ្ឋានជួសជុលបាន គឺក្រុមការងារបានខិតខំយកចិត្តទុកដាក់ ត្រូវចំណាយពេលប្រមាណជាង ២ខែ រៀបចំធ្វើរន្ទារឡូរីនៅរួតទី១ និងទី២ ប្រវែងជាង ៦០ម៉ែត្រ ព្រមទាំងដំឡើងកៅឡាក់សម្រាប់លើកថ្មផង ព្រោះការលើកដាក់ថ្មពីរួតទី១ ឡើងមករួតទី២ មានកម្ពស់ប្រមាណ ១២ម៉ែត្រ។ ចំណែកថ្មទាំង ៥៦ដុំ ត្រូវយកមកជួសជុល បានដឹកជញ្ជូនតាមរថយន្តមកដាក់នៅច្រកចូលខាងកើតរួតទី១ ដើម្បីឱ្យក្រុមការងារលើកម្តងមួយដុំៗ តាមបច្ចេកទេស ដែលបានរៀបចំ។
សូមបញ្ចាក់ថា ការងារដឹកជញ្ជូនថ្មសម្រាប់ជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២ នៃប្រាសាទអង្គរវត្ត ចាប់ផ្ដើមតាំងពីដើមខែតុលាមកម្លេះ៕
ដោយ ៖ជុន កុសល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល