ព័ត៌មានជាតិ
កម្លាំងសឹករងខេត្តតាកែវឃាត់ខ្លួនជនជាតិចិន៥នាក់ដែលព្យាយាមឆ្លងដែនមកកម្ពុជាគេចវេសពីការធ្វើចត្តាឡីស័ក
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានឃាត់ខ្លួនជនជាតិចិន០៥នាក់ និងអ្នករត់ម៉ូតូឌុបចំនួន០២នាក់ ជាជនជាតិខ្មែរ ដែលកំពុងលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ស្ថិតនៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានឲ្យដឹងថា លោកបានបញ្ជាកម្លាំងផ្នែកសឹករងបូរីជលសារ សហការជាមួយអធិការនគរបាលស្រុកបូរីជលសារ ចេញល្បាតតាមព្រំដែន និងបានឃាត់ខ្លួនជនជាតិចិនចំនួន០៥នាក់ និងអ្នករត់ម៉ូតូឌុបចំនួន០២នាក់ ដែលបានលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនស្រុកបូរីជលសារ។
បច្ចុប្បន្នក្រោយពីបានធ្វើការឃាត់ខ្លួនជនជាតិចិនទាំង០៥នាក់ សមត្ថកិច្ចពាកព័ន្ធបានបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ។

សូមបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃជាប់ៗគ្នាដើមខែមីនានេះ មានជនបរទេសដែលជាជនជាតិចិន២០នាក់ហើយ ដែលសមត្ថកិច្ចបានឃាត់ខ្លួននិងកំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក តែយ៉ាងណាក៏ដោយនៅមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធទៅលើលទ្ធផលតេស្ដវិជ្ជមានឬអវិជ្ជមានជំងឺកូវីដ១៩នោះនៅឡើយទេ៕
អត្ថបទ ៖ វីរៈ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


