ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០
នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ចើញចូលរួមបើក “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល នៅសណ្ឋារគារភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ដូចជា ផ្ដួចផ្ដើមបង្កើតផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ ដើម្បីពង្រីកវិសាលភាពនៃការផ្ដល់សេវាសុខាភិបាល និងកាត់បន្ថយបន្ទុកនៃ ជំងឺមហារីក នៅប្រទេសកម្ពុជា។ ពិគ្រោះយោបល់ និងប្រមូលធាតុចូលសំខាន់ៗ ពីអ្នកបច្ចេកទេស និងអ្នកបង្កើតគោលនយោបាយពាក់ព័ន្ធជំងឺមហារីក ដើម្បីធានាឱ្យបាននូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ព្រមទាំង លើកកម្ពស់សេវាសុខាភិបាល និងចូលរួមចំណែកក្នុងការសម្រេចអោយបាននូវការគ្របដណ្ដប់សុខភាពជាសកល (universal health coverage) និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (sustainable development goals) ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

សិក្ខាសាលានេះ បានប្រពឹត្តទៅដោយមានការចូលរួមពីសំណាក់ លោក លោកស្រីដែលជាប្រធាន ឬតំណាង នាយកដ្ឋាន ពាក់ព័ន្ធនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធផ្សេងៗ ក៏ដូចជាមន្ត្រី បច្ចេកទេស ជាន់ខ្ពស់នៃក្រសួងសុខាភិបាលដែលពាក់ព័ន្ធនឹងផ្នែកមហារីក៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


