ព័ត៌មានជាតិ
ក្រសួងរ៉ែ និងថាមពលនឹងចាត់វិធានការតាមផ្លូវច្បាប់បង្ក្រាបការជីករ៉ែ អនាធិបតេយ្យ នៅមណ្ឌលគិរី
ក្រសួងរ៉ែ និងថាមពល បានចុះបង្រ្កាបទីតាំងរ៉ែ អនាធិបតេយ្យ នៅតំបន់ចុងផ្លាស់ ខេត្តមណ្ឌលគិរី និងបានព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកពាក់ព័ន្ធ។

លោក អ៊ឺង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា សកម្មភាពនៃការធ្វើអាជីវកម្មរ៉ែ អនាធិបតេយ្យ នៅតំបន់ចុងផ្លាស់ ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិជាតិ និងប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ព្រមទាំងបង្ករហានិភ័យដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋ។
លោក អ៊ឺង អៀងថ្លែងថា៖ «លើកនេះ ក្រសួងរ៉ែ និងថាមពល បានដាក់ចេញវិធានការតឹងរឹងចំពោះជនល្មើសដែលមិនរាងចាល ហើយនឹងកាត់ផ្ដាច់នូវមធ្យោបាយនានា ដែលបានប្រើប្រាស់កន្លងមក យើងសូមអំពាវនាវចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្ម អនាធិបតេយ្យទាំងអស់សូមបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ»។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ថ្លែងថាក្រសួងរ៉ែ និងថាមពលនឹងចាត់វិធានការតាមផ្លូវច្បាប់ បញ្ចប់ជីករ៉ែអនាធិបតេយ្យនៅតំបន់ចុងផ្លាស់។
សូមបញ្ជាក់ថា ទីតាំងបង្ក្រាបបាននៅតំបន់ចុងផ្លាស់ ខេត្តមណ្ឌលគិរី មាន១៨ទីតាំង ដោយទីតាំងមានរោង និងអណ្តូងរ៉ែ១០ទីតាំង ហើយបានបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីតាមច្បាប់, ទីតាំងកិនរ៉ែតូចតាច៥ទីតាំង ដោយអប់រំឲ្យបញ្ឈប់ និង៣ទីតាំងទៀត ត្រូវបានស្តារឡើងវិញ ក្រោយទុករណ្តៅរ៉ែចោលជាច្រើនឆ្នាំ។

កាលពីថ្ងៃទី ០១ ខែវិច្ឆិកា រដ្ឋបាលខេត្តមណ្ឌលគិរី ការសហការជាមួយក្រសួងរ៉ែ និងថាមពល អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារចម្រុះ ចុះអនុវត្ត វិធានការច្បាប់ជាធរមានដោយគ្មានការលើកលែង ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាន និងកំពុងពាក់ព័ន្ធនឹងការប្រកបរបរធ្វើរ៉ែមាសតាមរូបភាពផ្សេងៗដូចជា កកាយ ចោះ កាត់បំផ្លាញបេតុងគំរបរណ្តៅរ៉ែ ជីក កិន វែង ប្រមូលកាកសំណល់ និងរ៉ែ គ្រប់ប្រភេទ គ្រប់រូបភាព។
រដ្ឋបាលខេត្តមណ្ឌលគិរីបញ្ជាក់ថា៖ «សូមបងប្អូនបញ្ឈប់គ្រប់ សកម្មភាពជាស្ថាពរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងសូមបងប្អូនដែលមានទីតាំងពាក់ព័ន្ធជាមួយករណី ខាងលើនេះ មេត្តារុះរើប្រមូលសម្ភារៈទាំងឡាយណាដែលមិនបម្រើឱ្យបទល្មើរ៉ែមាស ដោយខ្លួនឯងផ្ទាល់ តាមដែលអាចធ្វើទៅបាន ក្នុងករណីមិនព្រមអនុវត្ត ក្រុមការងារនឹងយកឧបករណ៍ កម្លាំងចុះរុះរើ សំអាត ដើម្បីលុបបំបាត់សកម្មភាពអនាធិបតេយ្យរ៉ែមាស ដែលបានប្រើប្រាស់សារធាតុគីមី គ្រឿងសារធាតុផ្ទុះ បង្កគ្រោះថ្នាក់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីតាំងទាំងនេះ»។

ក្រុមការងារមិនអនុគ្រោះ មិនលើកលែង ចំពោះបុគ្គលបានប្រព្រឹត្តប៉ះពាល់លើទីតាំងរណ្តៅ ដែលបានចាក់បេតុងបិទគំរប និងទីតាំងហាមឃាត់ផ្សេងៗទៀត ព្រោះវាបានរំលោភបំពានគោលការណ៍វិធាន និងច្បាប់ ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្តកន្លងមក ដើម្បីកែប្រែតំបន់នេះឱ្យមានបរិស្ថាន ប្រសើរឡើងវិញ។ នេះបើយោងតាមលោក អ៊ឹង ឌីប៉ូឡា ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


