ព័ត៌មានជាតិ
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
ប្រជាពលរដ្ឋរស់នៅលើកំណាត់ផ្លូវ ៦០៨ ស្នើសុំឲ្យអាជ្ញាធរខណ្ឌ មេត្តាជួយពិនិត្យមើលជង្ហុកជាច្រើនកន្លែងដែលតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជាពិសេសនៅពេលយប់មើលមិនឃើញជង្ហុកឡើយ។

សូមបញ្ជាក់ថា ផ្លូវជង្ហុកនេះ ស្ថិតនៅចំណុចផ្លូវលេខ ៦០៨ រហូតទៅដល់រង្វង់មូលទួលគោកចាស់ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមការសាកសួរ លោក វណ្ណា ជាប្រជាពលរដ្ឋរស់នៅលើកំណាត់ផ្លូវខាងលើ និង ប្រជាពលរដ្ឋផ្សេងទៀត បានលើកឡើងដូចៗ គ្នាថា ជង្ហុកទាំងនេះ ដំបូងឡើយមានបន្តិចបន្តួចនោះទេ តែដោយសារអាជ្ញាធរមិនជួសជុលទុកឲ្យជង្ហុកទាំងនោះទៅជាធំទៅៗ។ ពេលខ្លះម្ចាស់ផ្ទះបានយក កម្ទេចថ្មមកចាក់បំពេញជង្ហុក ជៀសវាងមានអ្នកធ្វើដំណើរជិះធ្លាក់ជង្ហុកគ្រោះថ្នាក់ជាយថាហេតុ។

លោក សុខ បញ្ញា ជាសន្តិសុខយាមនៅក្រុមហ៊ុនមួយកន្លែងនៅលើកំណាត់ផ្លូវ ៦០៨ បានលើកឡើងដែរថា ចាប់តាំងពីលោកមកយាមនៅទីនេះជិត ៤ ឆ្នាំហើយ ផ្លូវជង្ហុកនេះតែងតែបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ។
លោកបានបន្តទៀតថា កន្លងមក លោកឃើញមានខាងមេភូមិ ខាងសង្កាត់ ជិះមកថតកន្លែងខូច រួចទៅ មិនឃើញមានការជួសជុលទេ។

គួររំលឹកផងដែរថា កន្លងមក លោក វ៉ាន សារ៉េត ចៅសង្កាត់បឹងកក់ទី ២ បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា ពាក់ព័ន្ធផ្លូវដែលរងការខូចខាតចាប់ពីផ្លូវលេខ ៦០៨ រហូតទៅដល់រង្វង់មូលទួលគោកចាស់ គឺ ចំពោះបញ្ហានេះ គាត់ធ្លាប់បានរាយការណ៍ទៅកាន់សាធារណការខណ្ឌរួចរាល់ហើយ ប៉ុន្តែពុំទាន់ដឹងថា ខាងសាធារណការខណ្ឌ នឹងចាប់ផ្ដើមជួសជុលនៅពេលណាឲ្យប្រាកដនោះឡើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ សូមជួយសម្របសម្រួលជួសជុលផ្លូវខូចខាងលើនេះផង ដើម្បីឲ្យអ្នកធ្វើដំណើរងាយស្រួលធ្វើដំណើរឡើងវិញ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?