ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ កំណើនវិនិយោគបរទេសបង្កើតឱកាសការងារក្នុងស្រុកជាច្រើនក្នុងឆ្នាំ២០២៤
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា កំណើនថ្មីនៃការវិនិយោគបរទេសនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារផ្នែកឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងសម្លៀកបំពាក់ ខណៈមានការចុះបញ្ជិការបង្កើតរោងចក្រថ្មីៗជាច្រើនកន្លែងជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។

លោករដ្ឋលេខា បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស ជាពិសេសកត្តាសន្តិភាព គឺជាកត្តាដ៏សំខាន់ក្នុងការស្រូបយកការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់មកក្នុងប្រទេសកម្ពុជា និងអាចបង្កើតការងារនៅក្នុងស្រុកជូនដល់ពលរដ្ឋកម្ពុជាជាច្រើន។
លោក កត្តា អ៊ន បានកត់សំគាល់ថា ត្រឹមក្នុងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីពីបរទេសចំនួន៣០ និងពង្រីកផលិតកម្មចំនួន១គម្រោង ដែលគម្រោងទាំងអស់នេះអាចបង្កើតការងារថ្មីក្នុងស្រុកប្រមាណ ១៦ពាន់កន្លែង ក្នុងខេត្តកំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ ភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត កោះកុង តាកែវ ព្រះវិហារ។ គម្រោងវិនិយោគថ្មីៗទាំងអស់នេះ មានទាំងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខារសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ ជាដើម។

ទន្ទឹមនេះ លោករដ្ឋលេខា ក៏បានលើកឡើងដែរថា ការស្វែងរកការងារធ្វើនៅក្នុងប្រទេសពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាត្រូវបានប្រកាសស្ទើរតែរៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូចនេះ លោកអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមចាប់ឱកាសការងារនៅក្នុងស្រុកដ៏សម្បូរបែប ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ។

លោករដ្ឋលេខាធិការ បានបន្ថែមថា ជម្រើសការងារក្នុងស្រុក និងក្រៅស្រុក គឺជាសិទ្ធិក្នុងការជ្រើសរើសរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែសូមធ្វើការពិចារណាអំពីការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ ក្នុងនោះការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្នគឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ។ ក្នុងនោះមានដូចជា ទី១ ប្រាក់ឈ្នួលសមរម្យ ទី២ កន្លែងការងារនៅក្បែរផ្ទះ និងទី៣ ការចំណាយទាប ដែលអាចឱ្យប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបាន៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


