ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ណេង ចែកអំណោយដល់បងប្អូនកម្មករក្រុមហ៊ុនស៊ិនទ្រី៣៩នាក់
ដោយទឹកចិត្តសប្បុរស និងជាការចូលរួមចំណែកទុក្ខលំបាក របស់ប្រជាពលរដ្ឋនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម និងលោកជំទាវ លាង វួចឆេង បានឧបត្ថម្ភអំណោយជាថវិកា និងស្បៀងអាហារដល់បងប្អូនកម្មករ របស់ក្រុមហ៊ុន ស៊ិនទ្រីចំនួន៣៩នាក់ ដែលកំពុងប្រមូលសម្រាមនៅក្នុងក្រុងកំពង់ចាម។
អញ្ជើញចូលរួមក្នុងពិធីនោះ មានលោកជំទាវ កុល ធានរិន អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ក្នុងខេត្ត ផងដែរ ។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានលើកទឹកចិត្តដល់បងប្អូនកម្មករទាំងអស់ សូមយកចិត្តទុកដាក់ ខិតខំបំពេញតួនាទីរបស់ខ្លួន ជាពិសេស ការប្រមែ ប្រមូលសម្រាម យកទៅទុកដាក់ឲ្យទាន់ពេលវេលា ជៀសវាងការគរចោល ដែលនាំប៉ះពាល់ដល់សុខភាព និងបរិស្ថាន ពីព្រោះថា មានតែបងប្អូនទេ ជាអ្នកកម្លាំង ដ៏សកម្មក្នុងការរួមចំណែកថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងក្រុងកំពង់ចាម ឲ្យបានល្អប្រសើរនោះ ។ ក្រៅពីនោះ ក៏សូមឲ្យបងប្អូនទាំងអស់ បង្កើនការប្រុងប្រយ័ត្ន លើសុខភាពខ្លួនឯងផងដែរ ជាពិសេស ការរៀបចំខ្លួនប្រាណឲ្យបានត្រឹមត្រូវ មុននឹងចុះបំពេញបេសកកម្ម ក្នុងតួនាទី ជាប្រចាំថ្ងៃនោះ ។ ដោយឡែក ក្នុងស្ថានភាព ដែលពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាយើង មានការរំខាន ពីមេរោគកូវីដ ១៩ នោះ អ្នកតំណាង រាស្ត្រ មណ្ឌលកំពង់ចាម បានក្រើនរំលឹក ដល់បងប្អូនកម្មករ ក៏ដូចជា ប្រជាពលរដ្ឋ ទាំងអស់ ត្រូវបន្តរស់នៅធម្មតា តាមបែបគន្លងថ្មី ជាពិសេស ការយកចិត្តទុកដាក់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួន តាមរយៈ យុទ្ធសាស្ត្រ «៣ការពារ និង ៣កុំ» របស់សម្តេចតេជោ សែន និងវិធានការណែ នាំ របស់ក្រសួងសុខាភិបាល ផងដែរ ។

សូមបញ្ជាក់ថា អំណោយថវិកានិងស្បៀងអាហារ របស់ ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវសម្រាប់កម្មករទាំង៣៩នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣៥គ.ក្រ មី ១កេស និងថវិកា ៥ម៉ឺនរៀល ។
គួរកត់សម្គាល់ផងដែរ ជារៀងរាល់ឆ្នាំ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ លាង វួចឆេង តែងតែរៀបចំនូវអំណោយជាថវិកា និងស្បៀងអាហារ បន្តិចបន្តួច ដើម្បី ជាការរួមចំណែកដោះស្រាយជីវភាព ក៏ដូចជា ការលើកទឹកចិត្ត ទៅដល់បងប្អូនកម្មករ ផងដែរ ៕
អត្ថបទ ៖ ហុង ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


