Connect with us

ព័ត៌មានជាតិ

កសិករជាង ១០០ នាក់ នៅភូមិ​ជនបទខេត្តក្រចេះ រក្សាវប្បធម៌ប្រវាស់ដៃគ្នាប្រមូលផលស្រូវ

បានផុស

នៅ

រដូវនេះគឺជារដូវដែលប្រជាកសិករកំពុងមមាញញឹក ក្នុងការប្រមូលផលច្រូតកាត់ស្រូវរដូវវស្សា។

សព្វថ្ងៃនេះប្រទេសកម្ពុជា កំពុងមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍រីកចម្រើនខ្លាំង ខណៈ​ដែលវិស័យកសិកម្ម ទាំងការភ្ជួររាស់ដីស្រែ ដីចម្ការ ការច្រូតកាត់ គឺសុទ្ធសឹងតែប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើនៗ ដូចជា គោយន្តកន្ត្រៃ ត្រាក់ទ័រ និងម៉ាស៊ីនច្រូតស្រូវ កាន់តែជឿនលឿន។

ប៉ុន្តែទោះជាយ៉ាងណាក្តី ប្រជាកសិករនៅតាមតំបន់ជនបទ ឬតំបន់ដាច់ស្រយាលមួយចំនួន ក្នុងខេត្តក្រចេះ នៅតែរក្សានូវទំនៀម ទំលាប់ប្រពៃណី ជារបៀបប្រវាស់ដៃគ្នា ឬហៅបានម្យ៉ាងទៀតថា ការជួយយកអសារគ្នា ច្រូតស្រូវគ្នាម្តងម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសកម្មភាព ច្រូតស្រូវប្រវាសគ្នាយ៉ាងសប្បាយរីករាយ អ្នកស្រី ឡេង ណី អាយុ ៤៤ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានលើកឡើងថា ការប្រមូលផលស្រូវឆ្នាំនេះ បានផលច្រើនជាងឆ្នាំមុន។

អ្នកស្រីលើកឡើងបន្តថា បច្ចុប្បន្នពលរដ្ឋក្នុងស្រុកគាត់នៅតែរក្សាប្រពៃណី ការធ្វើដោយប្រវាស់ដៃគ្នា ដូចជាការ សាបព្រោះ ដក ស្ទូង និងការច្រូតកាត់ជាដើម។ នៅតែធ្វើស្រែតាមបែបប្រពៃណី ដូចជា ការប្រើកម្លាំងមនុស្ស សត្វពាហនៈ ពិសេសការធ្វើស្រែ ដោយប្រវាស់ដៃគ្នាជាដើម ហើយវប្បធម៌នេះនៅតែរក្សារហូតទៅ។

លើសពីនេះ អ្នកស្រី បន្ដថា ការធ្វើស្រែបែបប្រពៃណី មិនត្រឹមតែចំណាយតិចទេ តែជាការបង្ហាញពីរបៀបរស់នៅរបស់ពលរដ្ឋខ្មែរ តាំងពីបុរាណ បានបង្ហាញពីការសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក។

ការធ្វើច្រូតស្រូវដោយប្រវាស់ដៃគ្នា អ្នកស្រុកបានរួមសាមគ្គីគ្នារហូតដល់ ១១៧ នាក់ នេះបង្ហាញពីការសាមគ្គីគ្នាគួរជាទីកោតសរសើរ៕

អត្ថបទ៖ អត្ថបទ ប្រុញ វិធីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៤ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៤ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម