ព័ត៌មានជាតិ
ដំណាំខ្ទឹមបារាំងនិងបន្លែបៃតង នៅក្នុងភូមិពង្រកងវ៉ា ក្រុងសិរីសោភ័ណ កំពុងធ្លាក់ថ្លៃខ្លាំងនិងគ្មានអ្នកទិញ
អ្នកដាំខ្ទឹមបារាំង និងបន្លែបៃតង នៅក្នុងភូមិពង្រកង វ៉ា ក្នុងក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យយំលែងចេញព្រោះគ្មានអ្នកទិញបើឈ្មួញទិញវិញឲ្យតម្លៃថោកស្ទើរមិនចង់រួចខ្លួន។
អ្នកដាំខ្ទឹមបារាំង និងបន្លែបៃតង នៅក្នុងភូមិពង្រកង វ៉ា បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា ខ្ទឹមបារាំង ស និង ក្រហម ក្រោយពីដាំបានហើយតម្លៃចុះថោកយ៉ាងគំហុកក្នុងតម្លៃលក់ដុំ១គីឡូតម្លៃ ២.០០០ រៀលទៅ២.៥០០ រៀលស្ទើរតែមិនរួចខ្លួនផង។

ក្នុងនោះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ រួមដំណើរ ដោយលោក យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ក្រុងលោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានចុះត្រួតពិនិត្យវាយតម្លៃបញ្ហានេះនៅចម្ការខ្ទឹមបារាំង ស និង ក្រហម និង លំនៅដ្ឋានរបស់កសិករ ក្នុងសហគមន៍ បន្លែ បៃតង ពង្រ – កង វ៉ាដោយផ្ទាល់បានប្រាប់ឲ្យដឹងថាលោក កំពុងសម្របសម្រួលរក ទីផ្សារ និងជម្រុញអ្នកដាំខ្ទឹមបារាំងនោះក្នុងតម្លៃលក់ដុំពី២.០០០ ទៅ២.៥០០ រៀលក្នុង១គីឡូ។លោក ប៉ាង វណ្ណា សេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បាន ប្រាប់ឲ្យដឹងថា បញ្ហាអ្នកដាំខ្ទឹមបារាំងរបស់កសិករនៅសហគមន៍បន្លៃបៃតងពង្រ កង វ៉ា អត់ទីផ្សារ នោះ ជំនាញបាន ច ចារជាមួយឈ្មួញ និងក្រុមហ៊ុនទាក់ទងឲ្យទិញបណ្តើរៗហើយ។ ចំណែក លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងក្រុមការងារបាននិយាយថាបញ្ហាខ្ទឹមបារាំង ខាងលើអត់ទីផ្សារលោក និងក្រុមការងារបានចុះទៅពិនិត្យ និងស្រង់ទិន្នន័យបន្លែខ្ទឹមបារាំង ស ក្រហម របស់សហគមន៍បន្លែបៃតង ពង្រ កង វ៉ា មានកសិករចំនួន២០គ្រួសារដែលដាំខ្ទឹមបារាំង លើ ផ្ទៃដីជាង ៧,៥ ហិច តាដែលជាបន្លែប្រណិតហើយពលរដ្ឋខ្មែរដាំបានក្នុង១រដូវខ្លឹមបារាំងនៅ សហគមន៍ នេះអាចដាំបានចំនួន១៤៧ តោនក្រោយពីដាំបានហើយគ្មានឈ្មួញមកទិញប៉ុន្តែឥឡូវនេះ អ្នកពាក់ព័ន្ធកំពុងតែរកទីផ្សារហើយ។

លោក ដុំ វណ្ណឌី បាន ពិនិត្យវាយតម្លៃផលប៉ះពាល់ខ្លាំងពីបញ្ហាទីផ្សារនោះ ហេតុនេះមន្ទីរពាណិជ្ជកម្មលោកធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋថា បើបងប្អូនអាជីវករណាចង់លក់ដុំ និងលក់រាយ មាន ចំណាប់អារម្មណ៍លើកយក មើម ខ្ទឹមបារាំង ទាំងនេះ ទៅលក់បន្តសូមទំនាក់ទំនង តំណាងកសិករ តាមរយៈលេខទូរស័ព្ទ លោក សួន សោម អនុប្រធាន សហគមន៍បន្លែបៃតង ពង្រ កង វ៉ា .លេខ ទូរស័ព្ទ ០៨៨.២៣១៧៩៣/០៧៧.៤៤០០៦២និងលោក ហ៊ុលសា វេត ប្រធាន ០៧៧.៧០៦៤៧៧៕
អត្ថបទ ៖ វ៉ាន់ ណាង





-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


