ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក រៀបចំសិក្ខាសាលា ដើម្បីពង្រឹងប្រសិទ្ធភាពវិស័យសាធារណៈ
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទ “កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នៅ Raffles Hotel Le Royal ។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធជាអន្តរជាតិ ក្នុងការកែទម្រង់រចនាសម្ព័ន្ធ ដែលក្នុងនោះក៏រួមបញ្ជូលការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នក្នុងវិស័យសាធារណៈកាន់តែល្អប្រសើរ។ ព្រមទាំងជាធាតុចូលយ៉ាងសំខាន់ ក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្រោមការដឹកនាំដ៏មោះមុតបំផុតប្រកបដោយថាមពល បុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោក Igor Driesmans ឯកអគ្គរាជទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា “សិក្ខាសាលានាពេលនេះ មានសារសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ស្ថាប័ន ការពង្រឹងការអភិវឌ្ឍវិស័យសាធារណៈ គាំទ្រការត្រួសត្រាយផ្លូវប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។មានតែស្ថាប័នសាធារណៈដែលមានសមត្តភាពប៉ុណ្ណោះ ដែលអាចបំលែងធនធានសាធារណៈ ប្រកបដោយប្រសិទ្ធភាព ជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង។ ការពិនិត្យមុខងារ ឬការវិភាគមុខងារ ពិតជាមានសារសំខាន់ក្នុងការពង្រឹងស្ថាប័ន និងជាមូលដ្ឋានគ្រឹះក្នុងការដាក់នូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព។

លោកបានបន្ថែមថា ការវិភាគមុខងារ បម្រើនូវគោលបំណងសំខាន់ៗ រួមមាន៖ទី១.ការធានានូវការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាល, ទី២.ការវាយតម្លៃស្ថាប័ន, ទី៣.ការវាយតម្លៃធនធានមនុស្ស និងទី៤.ការកែលម្អឥតឈប់ឈរ។
សូមជម្រាបថា សិក្ខាសាលាមានរៀបចំបទបង្ហាញបទបទពិសោធន៍ និងករណីសិក្សារបស់ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌូនេស៊ី ស្តីពីកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ និងការទាញយកបទពិសោធន៍អន្តរជាតិសម្រាប់កំណែទម្រង់នៅប្រទេសកម្ពុជា ដោយអ្នកជំនាញក្នុងវិស័យសាធារណៈជាតិ និងអន្តរជាតិ ព្រមទាំងលំហាត់ពិភាក្សាផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


