Connect with us

ព័ត៌មានជាតិ

​កូវីដ​រាលដាលពេញ​ ១៣ ខណ្ឌ នៅ​ភ្នំពេញ ​សល់​តែ​ខណ្ឌ ១ មិន​ទាន់រកឃើញមានអ្នក​ឆ្លង

បានផុស

នៅ

​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣ ​ខែមីនា​ ឆ្នាំ​២០២១​ នេះ​រាជធានី​ភ្នំពេញ​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ក្នុង​សហគមន៍​២០​កុម្ភៈ​ បាន​រាលដាល​ដល់​ចំនួន​១៣​ខណ្ឌ​ហើយ​ ក្នុងចំណោម​ខណ្ឌ​ចំនួន​១៤​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ខណ្ឌ​ទី​១១​ ដែល​រក​ឃើញ​ឆ្លង​ថ្មី​នៅថ្ងៃនេះ ​គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដែល​បាន​ឆ្លង​ទៅលើ​ស្ត្រី​មា្ន​ក់​មាន​អាយុ​៣៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ​ចំណែក​ខណ្ឌ​១០​ទៀត​ ដែល​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​រួមមាន​ខណ្ឌ​ឬ​ស្សី​កែវ សែន​សុខ ស្ទឹងមានជ័យ ច្បារអំពៅ ដង្កោ ជ្រោយចង្វារ បឹង​កេងកង កំបូល ដូនពេញ​ ខ​ណ្ឌ​ចំការមន​ ខណ្ឌ ៧ មករា និង​ខណ្ឌទួលគោក។

ខណ្ឌមួយ​ដែល​មិន​ទាន់​រងកឃើញករណី​ឆ្លង​គឺ​ខណ្ឌ​ព្រែក​ព្នៅ​ នៅ​ខាងជើងរាជធានី​ភ្នំពេញ​។ ក្រៅពី​រាជធានី​ភ្នំពេញ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ បាន​បន្ត​ឆ្លង​រីក​រាលដាល​ដល់​ខេត្ត​ចំនួន​៩​ ក្នុង​នោះ​រួមមាន​ខេត្ត​កណ្តាល ព្រៃវែង បាត់ដំបង កំពង់ចាម កំពង់ធំ សៀមរាប ព្រះសីហនុ កោះកុង​និង​ស្វាយរៀង​សរុប​ចំនួន​៧៥១​នាក់​ស្រី​៣៥៧​ប្រុស​៣៩៤​នាក់​ ក្នុង​នោះ​រាជធានី​ភ្នំពេញ​ច្រើនជាងគេ​បន្ទាប់មក​ខេត្ត​ព្រះសីហនុ កណ្តាល​ និង​ព្រៃវែង​។​

គួរបញ្ជាក់​ថា​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២១​កម្ពុ​ជា មាន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន​១២៦៤ នាក់​ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៦២៣ នាក់​និង​អ្នក​កំពុង​ព្យាបាល​ចំនួន​៦៣៩ នាក់​និង​មាន​អ្នក​ស្លាប់​០១ នាក់​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​៤ ថ្ងៃ​ជាប់​គ្នា ខេត្ត​ព្រះសីហនុ​មាន​អត្រា​អ្នក​ឆ្លង​កូវីដ​ទាប​បំផុត ថ្ងៃ​ខ្លះ​គ្មាន​មួយ​ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម