ព័ត៌មានជាតិ
រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន អនុម័តឯកសារសំខាន់ៗចំនួន ៧ ពាក់ព័ន្ធវិស័យដឹកជញ្ជូន
នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានអនុម័តឯកសារសំខាន់ៗចំនួន ៧ នៅក្នុងវិស័យដឹកជញ្ជូន។

នៅក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំលើកទី៣០ នេះ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានបានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូន មានការដឹកជញ្ជូនផ្លូវគោក, ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ, ការដឹកជញ្ជូនផ្លូវអាកាស និងកិច្ចសម្របសម្រួលការដឹកជញ្ជូន។

ជាលទ្ធផល រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបានអនុម័តនូវឯកសារសំខាន់ៗចំនួន ៧ រួមមាន (១) ផែនការអាទិភាពប្រចាំឆ្នាំ២០២៥ (២) ការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធហោះហើរអូនស្តុបអូវើ (Own Stopover Right) រវាងចំណុចហោះហើរនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត (៣) ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន-នូវែលសេឡង់ នៅក្នុងឆ្នាំ២០២៥ (៤) គោលការណ៍ណែនាំរបស់អាស៊ាន ស្តីពីយានយន្តអគ្គិសនីធុនស្រាល, (៥) គោលការណ៍ណែនាំរបស់អាស៊ាន ស្តីពីការដឹកជញ្ជូនទំនិញក្នុងទីប្រជុំជន (៦) គោលការណ៍ណែនាំអាស៊ាន ស្ដីពីភាពជាដៃគូរដ្ឋ និងឯកជន ក្នុងវិស័យកំពង់ផែ និង (៧) គោលការណ៍ណែនាំអាស៊ាន ស្តីពីការធ្វើឌីជីថលកំពង់ផែ និងស្វ័យប្រវត្តិកម្ម។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបទអន្តរាគមន៍ជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ផ្ទៃក្នុងប្រទេស ក៏ដូចជាការតភ្ជាប់កម្ពុជាជាមួយប្រទេសជិតខាង និងក្នុងតំបន់ផងដែរ។
កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ចូនអាស៊ាន រៀបចំឡើងក្នុងគោលបំណង ពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅ, គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ និងពិនិត្យផែនការសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៥ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ, និងអាស៊ាន-អាម៉េរិក៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


