ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំជំរុញមន្ត្រីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងសំណង់ឲ្យបានល្អដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានបន្តលើកទឹកចិត្តចំពោះអង្គភាពណាដែលនៅមិនទាន់អនុវត្តបានល្អត្រូវខិតខំស្វែងយល់ និងបំពេញចំណុចខ្វះខាតរបស់ខ្លួនបន្ថែមដើម្បីឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសំណង់នេះប្រព្រឹត្តទៅបានប្រសើរ និងរលូនល្អ ដែលជាភាពចាំបាច់ក្នុងការពង្រឹងគុណភាពអប់រំនៅប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោក លោកស្រីប្រធានអង្គភាព និងសហការីគ្រប់រូបដែលបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អ ក្នុងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសំណង់។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសំណង់” លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបំពេញបន្ថែមលើ “ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសំណង់” តាមយុគសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីធានាបាននិរន្តរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ឆ្លើយតបទៅនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងដែលមានទិសដៅឈានទៅហិរញ្ញវត្ថុសាធារណៈផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា នៅក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាលនេះគណៈគ្រប់គ្រងវគ្គ និងគ្រូឧទ្ទេស ក៏បានឆ្លើយសំណួរ និងចែករំលែកនូវចំណេះបទពិសោធន៍ និងចំណុចចង្អុលបង្ហាញផ្សេងៗដល់សិក្ខាកាមដែលមកពីអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានដើម្បីយកទៅដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតមានចំពោះការងារគ្រប់គ្រងទ្រព្យសម្បត្តិកន្លងមក និងសម្រេចឱ្យបាននូវការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល
២០២៤ខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
និងសំណង់» ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសំណង់ ធានាបាននូវនិរន្តរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល
ក៏ដូចជាបានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធ មានគោលការណ៍ច្បាស់លាស់ត្រូវស្វែងរកនូវដំណោះស្រាយផ្សេងៗ ជាពិសេសមានការរៀបចំប្លង់រឹងមានបញ្ជីសារពើភ័ណ្ឌ និងនិតិវិធីឱ្យបានត្រឹមត្រូវស្នើសុំឱ្យអង្គភាពចាត់វិធានការក្នុងការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព ដែលជាស្ពានឈានទៅដល់ការពង្រឹងគុណភាពវិស័យអប់រំ
ជាពិសេសការលើកកម្ពស់ និងជួយគាំទ្រលើចក្ខុវិស័យរបស់ក្រសួងក្នុងការប្រែក្លាយសាលារៀនទូទៅឱ្យទៅជាសា
លារៀនគំរូ។

ដើម្បីធានាប្រសិទ្ធភាពការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសំណង់ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន៣ចំណុច ក្នុងនោះរួមមាន (១).ពិនិត្យឱ្យអស់លទ្ធភាព ដើម្បីកែច្នៃ និងប្រើប្រាស់ឡើងវិញនូវធនធាន និងទ្រព្យសម្បត្តិរដ្ឋណាដែលបាក់បែក ខូចខាត ឬបាត់បង់សមត្ថភាពមុខងារតាមរយៈគោលការណ៍ «សន្សំសំចៃធនធាន
និងការទាញអត្ថប្រយោជន៍ធនធានសម្រាប់ប្រើប្រាស់ឱ្យអស់សក្តានុពល» និង «លុបបំបាត់គំនិតខ្ជះខ្ជាយនិយមលើការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ»។ (២).មានភាពជាម្ចាស់ការ និងបុរេសកម្មក្នុងការផ្តួចផ្តើមគំនិតលើការដោះស្រាយបញ្ហា និងការអភិវឌ្ឍសាលារៀនតាមរយៈការទាញបទពិសោធឧត្តមានុវត្ត និងភស្តុតាងជាក់ស្តែងចេញទាំងក្នុងនិងក្រៅប្រទេស។ (៣). កសាងភាពជាដៃគូរវាងសាលារៀន និងសហគមន៍ ដើម្បីការអប់រំសំដៅផលិតអ្វីមិនទាន់មានឱ្យក្លាយជាមានសម្រាប់បម្រើវិស័យអប់រំនៅក្នុងសាលារៀន។

លោក ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឆ្នាំ២០២៥ នឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខ អង្គភាពទាំងអស់ត្រៀមលក្ខណៈឱ្យបានរួចរាល់ និងខិតខំប្រឹងប្រែងបន្តក្នុងប្រតិបត្តិការឆ្នាំថ្មី២០២៥ ដើម្បីបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត
សម្រាប់ជាខឿនក្នុងការជ្រោមជ្រែងកសាងគុណភាពធនធានមនុស្សឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានមុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស៖ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងមុំទី៥ ផ្តោតលើ «ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាឌីជីថល» ដែលជាកត្តាគន្លឹះដើម្បីនាំកម្ពុជាទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


