Connect with us

ព័ត៌មានជាតិ

កម្លាំង​អាវុធ​ហត្ថ​រាជធានី ​ចេញ ការពារ ត្រួតពិនិត្យ និង​ត្រៀម​អន្តរាគមន៍ នៅ​តាម​ទីតាំង ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក និង​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ឆ្លងកូវីដ-១៩

បានផុស

នៅ

ក្នុងអំឡុងពេលជាង១​សប្ដាហ៍​នេះ កម្លាំង​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ បាន​ចូលរួម សហការ​ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បី ការពារ ត្រួតពិនិត្យ និង​ត្រៀម​អន្តរាគមន៍ នៅ​តាមទីតាំង ដាក់​ឲ្យ​ធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) ក្នុងរាជធានីភ្នំពេញ ដែលមកទល់ថ្ងៃទី1៤ខែមីនា ឆ្នាំ2021នេះ មានជាង100ទីតាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញដែលដាក់គោលដៅប្រចាំការតាមកន្លែងធ្វើចត្តាឡីស័កជាង១០០ទីតាំងនៅក្នុងរាជធានីបានអោយដឹងមុននេះបន្តិចថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម សហការប្រចាំការ២៤ម៉ោង លើ២៤ម៉ោងដើម្បី ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) ដោយមានភាពម៉ត់ចត់បំផុតដោយធានាបាននូវសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនពួកគាត់។ អាវុធហត្ថរាជធានីបានប្រើប្រាស់កម្លាំងជិត1000នាក់ បែងចែកជា3វេនការពារ ទាំងយប់ទាំងថ្ងៃគឺ មានមុខ២៤ម៉ោងលើ២៤ម៉ោងគ្រប់ទីតាំងធ្វើចត្តាឡីស័កក៍ដូចទីតាំងសម្រាកព្យាបាល៕

អត្ថបទ៖វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម