ព័ត៌មានជាតិ
លោក ហេង សួរ ៖ ក្រុមហ៊ុន Toyota Tsusho Manufacturing អាចពិនិត្យមើលទីតាំងក្នុងគ្រឹះស្ថាន TVET ដែលអាចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត នៅកម្ពុជា
ភ្នំពេញ ៖ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនតូយូតា ដឹកនាំដោយលោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត (Toyota Traning Center) នៅកម្ពុជា ដែលស្នើដោយក្រុមហ៊ុនតូយូតា ដើម្បីអភិវឌ្ឍន៍ជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយក្រុមហ៊ុន ក្នុងការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយានយន្ត ដោយលោករដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះក្នុងបរិវេណគ្រឹះស្ថាន TVET នៅរាជធានីភ្នំពេញ។

ជាការឆ្លើយតប លោក Fujita Ryoji បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសហប្រតិបត្តិការលើគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ដោយក្រុមហ៊ុននឹងពិនិត្យមើលទៅតាមអនុសាសន៍របស់លោករដ្ឋមន្ត្រី ដើម្បីជំរុញគម្រោងនេះលេចចេញជារូបរាង។

លោក Fujita Ryoji គូសបញ្ជាក់ថា គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ គឺក្នុងគោលបំណងមិនត្រឹមតែសម្រាប់ដំណើរការផលិតកម្មរថយន្តរបស់ក្រុមហ៊ុននោះទេ តែនឹងផ្តល់ការបណ្តុះបណ្តាញជំនាញក្នុងវិស័យយានយន្តដល់សិស្សនិស្សិត និងគ្រូបង្គោល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗនៃវិស័យយានយន្តសម្រាប់កម្ពុជា។

គម្រោងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ អាចនឹងមានកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET កម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញដូចជា ជំនាញថែទាំជួសជុលរថយន្ត ជំនាញតោននិងបាញ់ថ្នាំរថយន្ត រួមនិងការផ្តល់នូវឧបករណ៍សម្ភារៈនានាពាក់ព័ន្ធនឹងវិស័យរថយន្ត ជាដើម៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


