ព័ត៌មានជាតិ
ទោះមានផ្ទុះជំងឺកូវីដ១៩ ធ្ងន់ធ្ងរអាជ្ញាធរខេត្តកណ្ដាលមិនបានរឹតបន្តឹងអ្នកដំណើរមកពីតំបន់ហានិភ័យដែរ
ទោះបីជាខេត្តកណ្តាលមានផ្ទុះជំងឺកូវីដ១៩ ធ្ងន់ធ្ងរក៏ដោយក៏ខេត្តនេះមិនបានរឹតបន្តឹង ឬហាមឃាត់អ្នកដំណើរមកពីតំបន់ ដែលមានហានិភ័យខ្ពស់ នៃជំងឺកូវីដ១៩ ដូចបណ្តាខេត្តមួយចំនួននោះទេ។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងនៅរសៀលថ្ងៃនេះថា «យើងមិនមានចេញជាលិខិតជួនដំណឹងណាមួយ ដែលហាមឃាត់មិនឲ្យប្រជាជនមកពីតំបន់មានហានភ័យណាមួយចូល ក្នុងខេត្តកណ្តាលនោះទេ លើកលែងតែតំបន់មួយចំនួន ដែលខេត្តបានហាមឃាត់ប៉ុណ្ណោះ ដូចជាតំបន់ជ្រៃធំ ផ្សារវិហារសួគ៍និងភូមិវាលធំនៅស្រុកល្វាឯមដែលមានការរាតត្បាតកូវីដ១៩។ ក្រៅពីតំបន់៣ទីតាំងនេះយើងបានអនុញ្ញាតឲ្យចេញចូលជាធម្មតានៅឡើយទេ»។

លោកបានបន្តថា«យើងមិនមានការព្រួយបារម្ភទេ ព្រោះខេត្ត ដែលមានតំបន់ហានិភ័យរដ្ឋបាលខេត្តសាម៉ីបានគ្រប់គ្រងហើយមិនងាយនឹងលេចធ្លាយប្រជាពលរដ្ឋមកពីខេត្តទាំងនោះបានទេ។ប៉ុន្តែក្នុងករណីមានការធ្លាយណាមួយក៏គេជួនដំណឹងមកអាជ្ញាធរជាប្រចាំដើម្បីទំនាក់ទំនងគ្នា និងផ្តល់ព័ត៍មានគ្នាឲ្យបានដឹងដើម្បីមានវិធានការបន្តដែរ»។
លោកបានបន្តទៀតថា ការគ្រប់គ្រងខេត្តនៅជាប់ព្រំដែន និងតំបន់ដែលមានហានិភ័យខ្ពស់គឺគ្រប់គ្រងបានល្អប្រសើរមិនមានការចេញចូលដោយប្រការណាមួយហើយ។បើមានលេខធ្លាយមកខេត្តកណ្តាលយើងនឹងឲ្យអាជ្ញាធរទៅទទួលយកមកធ្វើចត្តាឡិស័កនិងយកសំណាករកកូវីដ១៩។

លោកបានបន្ថែមទៀតថា ទោះបីជាមានការឆ្លងជំងឺច្រើនតែយើងនៅតែអាចគ្រប់គ្រងបាន ព្រោះអ្នកឆ្លងនៅក្នុងជ្រៃធំស្រុកកោះធំ ដែលអាជ្ញាធរបានបិទរួចហើយ ហើយនៅផ្សារវិហារសួគ៌នៅស្រុកខ្សាច់កណ្តាល និងនៅភូមិវាលធំស្តុកល្វាឯកក៏យើងអាចគ្រប់គ្រងបានដែរ។
លោកបានបញ្ជាក់ទៀតថា« យើងនឹងពិនិត្យមើលទីតាំងបន្ថែមទៀតក្នុងករណីសំណាកមានចំនួនច្រើនព្រោះថា បច្ចុប្បន្នយើងអាចគ្រប់គ្រងបាននៅឡើយទេ»។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៤ មីនានេះ ខេត្តកណ្តាលមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៣៣៧០នាក់ យកសំណាកបាន ១២៧៧៤នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៦៩២នាក់ នៅផ្ទះចំនួន ១១២៧៩នាក់ មានករណីវិជ្ជមានចំនួន ១១១នាក់និងជាសះស្បើយចំនួន ៣នាក់៕
អត្ថបទ៖ សំអឿន

-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


