ព័ត៌មានជាតិ
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបណ្ដេញជនជាតិវៀតណាម៩៩នាក់ចេញពីប្រទេស
រយៈពេល១ខែពេញ នៃខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានបណ្ដេញចេញជនជាតិវៀតណាមចំនួន៩៩នាក់ចេញពីប្រទេសកម្ពុជា ក្រោយអ្នកទាំងនោះលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ គ្មានលិខិតឆ្លងដែន។ នេះបើសេចក្ដីប្រកាសព័ត៌មានចំនួន៥ ដាច់ដោយឡែក បង្ហោះលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។

ការបណ្ដេញចេញជនជាតិវៀតណាមទាំង៩៩នាក់ ធ្វើឡើងចំនួន៥លើកដោយឡែកពីគ្នា ក្នុងរយៈពេល៣០ថ្ងៃ នៃខែវិច្ឆិកា ឆ្នាំ២០២៤។ លើកទី១ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ ចេញពីប្រទេសតាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលអគ្គនាយកដ្ឋានទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់ ខេត្តព្រះសីហនុចំនួន៦នាក់ និងទទួលពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ១៨នាក់។

ជាលើកទី២ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៣នាក់ ចេញពីកម្ពុជា តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ជាលើកទី៣ គឺនៅថ្ងៃទី១៨ ខែវិច្ឆិកា អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៤នាក់ ក្នុងនោះស្រី១១នាក់ ចេញពីប្រទេស តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ក្នុងចំណោមជនជាតិវៀតណាមដែលបណ្ដេញចេញ គឺទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ១២នាក់ និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកែបចំនួន ១២នាក់។

លើកទី៤ នៅថ្ងៃទី២៦ ខែវិច្ឆិកា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិវៀតណាមចំនួន២១នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោយទទួលបានពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

លើកទី៥ គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិវៀតណាមចំនួន៦នាក់ ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីប្រទេសតាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមល្មើសច្បាប់ទាំងនេះ គឺខ្លួនទទួលបានពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
កម្ពុជាតែងតែបណ្ដេញជនជាតិវៀតណាម ដែលបំពានច្បាប់កម្ពុជាចេញពីប្រទេស តួយ៉ាងកាលពីខែតុលា កម្ពុជា បានបណ្ដេញជនជាតិវៀតណាម ចំនួន៨២នាក់ចេញពីប្រទេស ដែលជាប់ពាក់ព័ន្ធនឹងករណីស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅធ្វើការដោយខុសច្បាប់។
ចំណែកកាលពីខែកញ្ញា កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសចំនួន២លើក ដែលមានជនជាតិវៀតណាមសរុប៨១នាក់៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា