Connect with us

ព័ត៌មានជាតិ

អ្នក​កោះកុង គាំទ្រ​ឲ្យ​មាន​ការផាក​ពិន័យ និង​ផ្តន្ទាទោស​អ្នក​មិន​គោរព​ច្បាប់​ទប់ស្កាត់​កូ​វីដ

បានផុស

នៅ

​ពលរដ្ឋ​ប្រុស​ស្រី​នៅ​ខេត្តកោះកុង ពេញចិត្ត​នឹងមាន​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ពួកគេ​ចង់​ឲ្យ​អាជ្ញាធរ​ជំនាញផាក​ពិន័យ និង​ផ្តន្ទាទោស​ចំពោះ​បុគ្គល​ណា​មិនបាន​គោរព​តាមច្បាប់​ដែល​មាន​ចែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សុគន្ធា​រ៉ា អាជីវករ​លក់ដូរ​ភេសជ្ជៈ​នៅ​ផ្សារ​ដងទង់ និង​អ្នកស្រី ហៀ​ង កញ្ញា ពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេ​រម​ភូមិន្ទ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ បង្ហាញ​ក្តី​គាំទ្រ​ស្រដៀង​គ្នា​លើ​ការបង្កើតឲ្យមាន​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​នេះ​ឡើង​។​

​ពលរដ្ឋ​ទាំង​២​រូប​បន្ថែមថា ការ​មាន​ច្បាប់​ដូច្នេះ ជា​ចលាករ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​កាន់តែ​ចូលរួម​គោរព​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​កាន់​តែ​មាន​ប្រសិទ្ធភាព បើ​ធៀប​នឹង​ការ​មិនទាន់មាន​ពលរដ្ឋ​ឆក់ល្វែង​មិនសូវ​អើពើ​ប៉ុន្មាន​នោះទេ ​ចំពោះ​ការធ្វើ​អនាម័យ​សុខភាព ដូចជា​ពាក់​ម៉ាស់​តាម​ទីសាធារណៈ អង្គុយ​ជួបជុំ​ក្បែរៗ​គ្នា និង​មាន​កម្មវិធី​ដែល​អាជ្ញាធរ​ហាមឃាត់​ជាដើម​។ លោក សុគន្ធា​រ៉ា និង​អ្នកស្រី កញ្ញា កត់សម្គាល់ថា កន្លងទៅ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តិច គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បន្តិចបន្តួច​ហ៊ាន​លួចលាក់​ដឹក​ជញ្ជូន​ជន​ជាតិ​ចិន​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​។ នេះ​ជា​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ណាស់ ដើមហេតុ​ធ្វើ​ឲ្យ​អត្រា​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍​ពិបាក​នឹង​ទប់ស្កាត់​។

​ដូច្នេះ​ពួកគាត់​សូម​ឲ្យ​អាជ្ញាធរ ផ្តន្ទាទោស​ក្រុម​ជន​បំពាន​នឹង​ច្បាប់​ទាំងអស់​ឲ្យ​បាន​ម៉ត់ចត់​បំផុត ជៀសវាង​ធ្វើជា​គំរូ​អាក្រក់​ដល់​មនុស្ស​ដទៃ​ទៀត​។ នៅពេល​មានច្បាប់​ហើយ អំពាវនាវ​ដ​ដល់​មនុ​ស្ស​គ្រប់គ្នា​ចូលរួម​គោរព​ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន ទើប​សម្រេចបាន​ជោគជ័យ​លើ​ការប្រឆាំង​កូ​វី​ដ​១៩​ជាមួយ​រាជរដ្ឋាភិបាល​។

ក្រុម​ពលរដ្ឋ និង​អាជីវករ​នៅ​ខេត្តកោះកុង ក៏​ថ្លែង​អំណរគុណ​ជូន​ចំពោះ​សម្តេច​ តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា ​ដែល​គិតគូរ​ពី​សុខុមាលភាព​ពលរដ្ឋ​ទូទាំង ខណៈ​ជំងឺ​កូ​វី​ដ​កំពុង​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​។ ជាក់ស្តែង កម្ពុ​ជាមាន​មនុស្ស​២​នាក់​ហើយ​ដោយ​ស្លាប់​ដោយ​ជំងឺ​មួយ​នេះ​។ គួរ​ជម្រាប​ថា គេ​សង្កេតឃើញថា ៣​ទៅ​៤​ថ្ងៃ​មកនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំង​នៅ​ខេត្តកោះកុង ហាក់​ចូលរួម​អនុវត្ត​គោរព​បាន​ចំនួន​ជាង​មុន បើ​ធៀប​នឹង​ពេល​មិនមាន​ច្បាប់​នេះ ដោយ​ម្នាក់​ម៉ាស់​ស្ទើរ​គ្រប់ៗ​គ្នា​រាល់​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​។​

យោងតាម​ជំពូក​ទី​៣ មាត្រា​៧​នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត ចែងថា អំពើ​គេ​ស​វេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​អំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​ ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​តាម​ការកំណត់​នៅក្នុង​អនុក្រឹត្យ ដែល​ពិន័យ​ជា​ប្រាក់​ចាប់ពី​២០​ម៉ឺន​រៀល​ដល់​១​លាន​រៀល និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ​ដល់​៣​ឆ្នាំ​។

​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត ត្រូវ​បាន​ប្រមុខរដ្ឋស្តីទី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១១ ខែមីនា ២០២១​ថ្មីៗ ក្នុង​គោលបំណង​កំណត់​អំពី​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សេងៗ​ទៀត​ដែល​ត្រូវអនុវត្ត​ដើម្បី​ប្រយុទ្ធ​នឹង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ សំដៅ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ការ​ឆ្លង​ជំងឺ​នេះ ចំពោះ​វិស័យ​សង្គម និង​សេដ្ឋកិច្ច នៅ​ប្រទេស​កម្ពុជា​៕

អត្ត​ប​ទ៖ ​សិរី​វឌ្ឍនៈ

សូមចុចអាន៖ ​​រដ្ឋបាលខេត្ត​កែប ដាក់​រនាំង​ត្រួតពិនិត្យ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ និង​ផ្អាកការ​ជួបជុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៧ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម