ព័ត៌មានជាតិ
ADB បន្ថយការព្យាករកំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកខណៈព្រមានពីការផ្លាស់ប្ដូរគោលនយោបាយអាមេរិក
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាស៊ីប៉ាស៊ីហ្វិក ខណៈព្រមានថា ការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិកក្រោយពេលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ឡើងកាន់អំណាច អាចបង្កហានិភ័យសម្រាប់កំណើននៅរយៈពេលវែង។

ADB បានឱ្យដឹងក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ដែលចេញផ្សាយនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក នឹងកើនឡើង ៤,៩ ភាគរយ នៅឆ្នាំ ២០២៤ ដោយទាបជាងអត្រា ៥,០ ភាគរយ ក្នុងការព្យាករណ៍កាលពីខែកញ្ញា។ ADB ក៏បានទម្លាក់ទស្សនវិស័យប្រចាំឆ្នាំ ២០២៥ ផងដែរ មកនៅត្រឹម ៤,៨ ភាគរយ ធៀបនឹងការព្យាករកាលពីលើកមុន ៤,៩ ភាគរយ ដោយសារតែកម្សោយតម្រូវការនៅអាស៊ីខាងត្បូង។
ចំណែកឯទស្សនវិស័យអតិផរណាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក វិញ ត្រូវបានទម្លាក់ពី ២,៨ ភាគរយ មកត្រឹម ២,៧ ភាគរយ នៅឆ្នាំនេះ និងពី ២,៩ ភាគរយ មកត្រឹម ២,៦ ភាគរយ នៅឆ្នាំ ២០២៥។ ការព្យាករនេះ ត្រូវបានជំរុញដោយការរំពឹងទុកតម្លៃប្រេងជាមធ្យម។
សេចក្ដីថ្លែងការណ៍របស់ ADB បានលើកឡើងថា៖ «ការផ្លាស់ប្តូរនៃគោលនយោបាយពាណិជ្ជកម្ម សារពើពន្ធ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក អាចរារាំងកំណើន និងបង្កើនអតិផរណានៅប្រទេសកំពុងអភិវឌ្ឍរបស់អាស៊ី និងប៉ាស៊ីហ្វិក»។

ជាមួយគ្នានោះ ប្រធានសេដ្ឋវិទូរបស់ ADB លោក Albert Park បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ដដែល ថា៖ «តម្រូវការក្នុងស្រុក និងការនាំចេញដ៏រឹងមាំ បន្តជំរុញការពង្រីកសេដ្ឋកិច្ចក្នុងតំបន់របស់យើង»។ យ៉ាងណាមិញ លោកបន្តថា៖ «គោលនយោបាយ ដែលគេរំពឹងថានឹងអនុវត្តដោយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក អាចបន្ថយកំណើន និងជំរុញអតិផរណាទៅតាមកម្រិតក្នុងសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដែលទំនងជាបន្ទាប់ពីឆ្នាំក្រោយ ហើយថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសផ្សេងៗនៅអាស៊ី និងប៉ាស៊ីហ្វិក ទៀតផង»។
ក្រោមសេណារីយ៉ូដែលអាក្រក់បំផុត ADB បានព្យាករថា ការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកយ៉ាងគឃ្លើន អាចកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោករហូតដល់ ០,៥ ភាគរយ ក្នុងរយៈពេល ៤ ឆ្នាំ ខាងមុខ ដោយវារារាំងពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ ADB បានបង្កើនអត្រាកំណើនសេដ្ឋកិច្ចតាមតំបន់របស់អាស៊ីមួយចំនួន។ ទស្សនវិស័យកំណើនរបស់អាស៊ីអាគ្នេយ៍ រំពឹងថានឹងកើនឡើងដល់ ៤,៧ ភាគរយ នៅឆ្នាំនេះ ធៀបនឹងការព្យាករ ៤,៥ ភាគរយ កាលពីលើកមុន ដែលជំរុញដោយការនាំចេញផលិតកម្មកាន់តែរឹងមាំ និងការចំណាយមូលធនសាធារណៈ។

ចំណែកឯទស្សនវិស័យកំណើនសេដ្ឋកិច្ចសម្រាប់តំបន់កូកាស និងអាស៊ីកណ្ដាល វិញ ត្រូវបានបង្កើនដល់ ៤,៩ ភាគរយ នៅឆ្នាំនេះ និងដល់ ៥,៣ ភាគរយ នៅឆ្នាំក្រោយ។ ទស្សនវិស័យសេដ្ឋកិច្ចចិន និងតំបន់ប៉ាស៊ីហ្វិក មិនត្រូវបានថែមថយនោះទេ ដោយនៅត្រឹម ៤,៨ ភាគរយ និង ៣,៤ ភាគរយ រៀងគ្នា នៅឆ្នាំ ២០២៤ និង ៤,៥ ភាគរយ និង ៤,១ ភាគរយ សម្រាប់ឆ្នាំក្រោយ។
គួរគូសបញ្ជាក់ថា ក្រៅតែពីភាពមិនច្បាស់លាស់ជុំវិញការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ហានិភ័យចំពោះការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងទស្សនវិស័យអតិផរណារបស់អាស៊ី និងប៉ាស៊ីហ្វិក រួមមាន កំណើននៃភាពតានតឹងភូមិសាស្ត្រនយោបាយ ក៏ដូចជាការអូសបន្លាយនៃវិបត្តិអចលនទ្រព្យនៅចិន៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


