កីឡា
U23 កម្ពុជា ប៉ះ អ៊ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន នៅស្តាតអូឡាំពិក ជម្រុះ AFC U23 Asian Cup
ការចាប់ឆ្នោតបានធ្វើរួចរាល់ហើយ កម្ពុជា បានធ្វើម្ចាស់ផ្ទះពូល G ដោយត្រូវប៉ះក្រុមយុវជនជម្រើសជាតិអ៉ីរ៉ាក់ អូម៉ង និង ប៉ាគីស្ថាន សម្រាប់វគ្គជម្រុះក្នុងពូលពានរង្វាន់ AFC U23 Asian Cup 2026។

ប្រទេសដែលបានទទួលសិទ្ធិធ្វើម្ចាស់មាន កម្ពុជា វៀតណាម ចិន ឥណ្ឌូណេស៊ី ហ្សក់ដានី គីហ្ស៊ីស្ថាន មីយ៉ាន់ម៉ា កាតា តាហ្ស៊ីគីស្ថាន ថៃ និង អារ៉ាប់រួម។ ម្ចាស់ផ្ទះទាំង១១ប្រទេសនេះ នឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះម្នាក់១ពូល។

ក្រុមបាល់ទាត់អាស៊ីក្រោមអាយុ២៣ឆ្នាំចំនួន ៤៤ ត្រូវបែងចែកជា១១ពូល ដែលក្នុង១ពូលមាន៤ក្រុម។ ក្រុមលេខ១ក្នុងពូលទាំង១១ និងក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូលចំនួន៤ សរុប១៥ក្រុម នឹងទទួលបានកៅអីឡើងទៅប្រកួតជុំចុងក្រោយ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានកៅអីជុំចុងក្រោយស្រាប់ក្នុងនាមជាម្ចាស់ផ្ទះ។

ការប្រកួតជម្រុះក្នុងពូលនេះ នឹងចាប់ពីថ្ងៃទី១ ដល់ទី ៩ ខែកញ្ញា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍នេះជាផ្នែកមួយដ៏សំខាន់នៃក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំរបស់អាស៊ានទាំង១១ប្រទេសសម្រាប់ការត្រៀមខ្លួនកីឡាស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្រៅពីប្រកួតជម្រុះក្នុងពានរង្វាន់អាស៊ីនេះ ក្រុមអាស៊ានទាំង១១ប្រទេសក៏មានការប្រកួតពានរង្វាន់អាស៊ាន AFF U23 Championship ពីថ្ងៃទី១៥ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


