ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃជាង២០ម៉ឺនហិកតា នៅកាណាដា មនុស្សជិត២ម៉ឺននាក់ត្រូវជម្លៀសចេញ
អ្នកស្រុកជាង ១៧០០០ នាក់ ត្រូវបានជម្លៀសចេញពីខេត្ត Manitoba ប្រទេសកាណាដា ខណៈដែលខេត្តនេះប្រឈមមុខនឹងការរីករាលដាលនៃភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាននាពេលថ្មីៗនេះ។ យោងសារព័ត៌មានអន្តរជាតិជាច្រើនចេញផ្សាយនៅថ្ងៃនេះ។

អភិបាលខេត្ត Manitoba លោក Wab Kinew បានប្រកាសពីភាពអាសន្ន ស្នើសុំជំនួយពីកងកម្លាំងយោធា ដើម្បីជួយក្នុងការជម្លៀស និងការពន្លត់អគ្គីភ័យ ជាពិសេសនៅក្នុងសហគមន៍ភាគខាងជើងដាច់ស្រយាល។
ភ្លើងនេះកំពុងគំរាមកំហែងដល់ទីក្រុងដូចជា Flin Flon និង Sherridon ដោយអណ្តាតភ្លើងត្រូវបានគេរាយការណ៍ថា មានកម្ពស់ជាង ៣៦ម៉ែត្រ បង្កជាផ្សែងខ្លាំង ការភ័យស្លន់ស្លោ និងការកកស្ទះចរាចរណ៍ ខណៈមនុស្សជាច្រើនកំពុងជម្លៀសចេញ។
រហូតមកដល់ពេលនេះ ភ្លើងឆេះព្រៃចំនួន ២២ កន្លែងកំពុងតែសកម្មនៅក្នុងខេត្ត Manitoba ដោយបានឆាបឆេះផ្ទៃដីជិត ២០០,០០០ហិកតា ដែលជាចំនួនបីដងនៃមធ្យមភាគប្រចាំឆ្នាំថ្មីៗនេះរបស់ខេត្តនេះ។ ក្រុមមន្ត្រីសន្មត់ថា ភ្លើងឆេះរាលដាលមិនធម្មតានេះបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងអាកាសធាតុក្តៅស្ងួតរយៈពេលយូរ។
ដោយភ្លើងឆេះនេះ អ្នកពន្លត់អគ្គិភ័យម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងពេលប្រតិបត្តិការ។ ចំណែក កន្លែងសង្គ្រោះបន្ទាន់កំពុងត្រូវបានរៀបចំសម្រាប់ជនភៀសខ្លួន។
គួរបញ្ជាក់ថា នៅពេលនេះនៅទូទាំងប្រទេសកាណាដាមានភ្លើងឆេះសកម្មចំនួន ១៣៤ រួមទាំងនៅខេត្ត Saskatchewan និងខេត្ត British Columbia ត្រូវបានចាត់ទុកថាមិនទាន់អាចគ្រប់គ្រងបាន ដែលជាការកត់សម្គាល់នៃការចាប់ផ្តើមដ៏អាក្រក់ចំពោះរដូវកាលភ្លើងឆេះព្រៃរបស់ប្រទេសកាណាដានៅឆ្នាំនេះ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


