ព័ត៌មានជាតិ
ផ្លូវភូមិចំនួន ៥ ខ្សែ ត្រូវបានស្តា និងជួសជុលឡើងវិញចាយថវិកាប្រមាណ ៥៧៤ លានរៀល
ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងការធ្វើដំណើរ និងដឹកផលិតផលកសិកម្ម ពេលនេះអាជ្ញាធរឃុំបានធ្វើការស្តាជួសជុលផ្លូវទាំង ៥ ខ្សែ ដែលមានប្រវែងសរុប ១០២៩០ ម៉ែត្រ លើភូមិចំនួន ៤ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំ អស់ចំនួន ៥៧៦ លានរៀល ក្នុងចំណោមកញ្ចប់ថវិកាមូលនិធិ ឃុំភ្នំសំពៅ ប្រចាំឆ្នាំ២០២៤ មានសរុបចំនួន ៩៧០ លានរៀល។

លោក យឿត ភា ជំទបទី១ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានឲ្យអ្នកសារព័ត៌មានដឹងថា សម្រាប់ឆ្នាំ២០២៤ នេះ ឃុំទទួលបាន ថវិកាសរុបចំនួន ៩៧០លានរៀល ហើយតាមរយៈកញ្ចប់ថវិកានេះ អាជ្ញាធរឃុំបានផ្តោតសំខាន់សិទ្ធិអត្ថិភាពទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ក្នុងភូមិខ្លះ ក្នុងនោះមានស្ថារជួសជុលដោយក្រាលថ្មមិច និងក្រាលថ្មមិច បានសរុបចំនួន ៥ ខ្សែ ប្រវែង ១០២៩០ម៉ែត្រ ក្នុងភូមិចំនួន ៤ ចំណាយអស់ ៥៧៤លានរៀល។
លោកបន្តថា ផ្លូវទាំង ៥ ខ្សែដែលត្រូវបានជួសជុលក្រាលថ្មមិច ទាំង ៤ ភូមិ រួមមាន ភូមិក្តោង ១២៩០ម៉ែត្រ, ភូមិចែងក្តារ ១៥០០ម៉ែត្រ, ភូមិកំប៉ូវ ២៤០០ម៉ែត្រ, ភូមិក្រពើជើង ៤១៥០ម៉ែត្រ។
លោកថា ថវិកាដែលនៅសល់ចំនួនជាង ៣០០លានរៀល នឹងបែងចែកទៅលើ សេវាសង្គម រដ្ឋបាល និងប្រាក់ខែមន្ត្រី ក្រុមប្រឹក្សា បុគ្គលិក ហើយក្រៅពីនោះ មានការគាំពារពីសប្បុរសជន ប្រជាពលរដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលផងដែរ។

ប្រជាកសិករ នៅភូមិក្តោង បានលើកឡើងថា ពួកគាត់សប្បាយចិត្តពេលបានផ្លូវល្អនៅពេលនេះ ខណៈកាលពីមុន ពិបាកធ្វើដំណើរ ហើយពិបាកក្នុងការដឹកជញ្ជូនពិសេសពេលប្រមូលផលស្រូវ តែពេលនេះអស់ក្តីបារម្ភហើយក្នុងការធ្វើដំណើរ ក្រោយពីបានក្រាលថ្មមិចធ្វើរួចរាល់។
ចំណែកប្រជាពលរដ្ឋ នៅភូមិចែងក្ដារ បានលើកឡើងថា ផ្លូវគឺសំខាន់ណាស់សម្រាប់ពួកគេជាកសិករ បើអត់ផ្លូវគឺសេដ្ឋកិច្ចពួកគេក៏មិនដើរដែរ។ ជាក់ស្តែង មានផ្លូវ គឺមានសេដ្ឋកិច្ច ហើយពួកគេក៏បានអរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះប្រជាកសិករ។

អាជ្ញាធរឃុំភ្នំសំពៅ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ឃុំក៏មានគម្រោងអភិវឌ្ឍនៅក្នុងផែនការបន្ថែម បន្ទាប់ពីបានមូលនិធិ ត្រៀមធ្វើផ្លូវនៅឆ្នាំ២០២៥ ខាងមុខបន្តទៀត ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាកសិករដឹកជញ្ជូនរាល់កសិផលចូលទីផ្សារ មានភាពងាយស្រួល និងទាន់ពេល។
ក្នុងនោះបានសិក្សា និងមានគម្រោងរួចរាល់ហើយពីការធ្វើផ្លូវក្រាលថ្មមិចទៅលើភូមិក្រពើត្បូងចំនួន ៩០០ម៉ែត្រ ភូមិក្រពើកើត ២០៥០ម៉ែត្រ ចំនួន ពីរខ្សែ ភូមិសំណាញ់ ១០០០ម៉ែត្រ ចំនួន មួយខ្សែ និង ភូមិក្រពើជើង ៧០០០ម៉ែត្រ ចំនួនមួយខ្សែ ៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


