Connect with us

ព័ត៌មានជាតិ

បុរី​ ជីប ម៉ុង​ ចាក់អង្រែលើ​ មាន​អ្នក​វិជ្ជមាន​កូ​វីដ​ ត្រូវ​បាន​គ្រូពេទ្យ​មក​ដឹក​កាលពីយប់មិញ

បានផុស

នៅ

​បន្ទាប់ពី​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ក្រុម​គ្រូពេទ្យ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​បាសាក់​(​ច្បារអំពៅ​)​ចុះ​ទៅ​យក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ទាំង​កណ្តាល​យប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តា​រ៉ា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹងថា​ នៅ​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃ​ទី​១៥​ ខែមីនា ​ក្រុមគ្រូពេទ្យ​បាន​ចុះទៅ​ដឹក​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ ម្នាក់​ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១១A​ផ្លូវ​លេខ​៩ ​បុរី​ជីបម៉ុង ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​គង់​១​ សង្កាត់​ចាក់អង្រែលើ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ យក​ទៅ​ព្យាបាល​។​ ក្នុងនោះ​មាន​សមាជិក​២​នាក់ ​គឺ​ប្រពន្ធ​និង​កូន​រង់ចាំ​យក​សំណាក​ហើយ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​ក្នុងផ្ទះ​ដោយមាន​ដាក់​កម្លាំង​សមត្ថកិច្ច​ការពារ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ពីផ្ទះ​ ព្រោះ​ខ្លាច​រាលដាល​ដល់​អ្នកជិតខាង​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​បុរស​ភេទ​ទី​៣​មកពី​ខេត្ត​ព្រះ​សីហ​នុ ​សង្ស័យ​មាន​ករណី​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម